អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang ក៏បានសង្កត់ធ្ងន់ទៀតថា៖«យើងទទូចឲ្យភាគីពាក់ព័ន្ធបញ្ចប់ផែនការដំឡើងប្រព័ន្ធការពារ និងបញ្ឈប់ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ»៕
កាសែត The Washington Post បានរាយការណ៍ថា លោក ត្រាំ បានប្រាប់ដល់លោក Turnbull ថា កិច្ចព្រមព្រៀងនេះគឺជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុត» ហើយប្រទេសអូស្ត្រាលីកំពុងតែព្យាយាមបញ្ជូនអ្នកបោកគ្រាប់អត្តឃាត ដូចនៅក្នុងហេតុការណ៍នៅទីក្រុង Boston ចេញពីប្រទេសខ្លួន។
អ្នកនាំពាក្យសេតវិមាន Sean Spicer បានបញ្ជាក់ដូច្នេះថា៖« ខណៈយើងមិនជឿជាក់ថា សំណង់ដែលមានស្រាប់មិនមែនជាឧបសគ្គសម្រាប់ការកសាងសន្តិភាព សំណង់ផ្ទះសម្បែងថ្មីនិងការពង្រីកការសាងសង់លើសព្រំដែនបច្ចុប្បន្ននេះប្រហែលជាមិនជួយដល់ការសម្រេចបំណងបង្កើតសន្តិភាពឡើយ»។
ការលើកឡើងរបស់មន្ត្រីសេតវិមានរូបនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយក្រសួងការពារជាតិអ៊ីស្រាអែលប្រកាសដាក់គម្រោងសាសង់លំនៅដ្ឋានពលរដ្ឋអ៊ីស្រាអែលថ្មីចំនួន ៣ពាន់ខ្នងផ្សេងទៀតនៅលើទឹកដី West Bank។
រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមលោក Sheikh Abdullah bin Zayed បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បទបញ្ជាហាមប្រជាជនមកពីប្រទេសម៉ូស្លីម ៧ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនមានអ្វីខុសឆ្គងឡើយ ហើយវាជារឿងផ្ទៃក្នុងរបស់អាមេរិកសុទ្ធសាធ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នារាជធានី Abu Dhabi រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម Sheikh Abdullah bin Zayed ប្រកាសថា ការសម្រេចរបស់លោក ដូណាល់ ត្រាំ ជាសិទ្ធិអធិបតេយ្យរបស់អាមេរិក ហើយវាមិនប៉ះពាល់ឬមានគោលដៅប្រឆាំងសាសនាណាមួយឡើយ។
ក្រុង Abu Dhabi ក៏ត្រៀមចាំស្តាប់មើលការបញ្ជាក់បន្ថែមពីក្រុងវ៉ាស៊ីនតោនសិនពាក់ព័ន្ធផែនការបង្កើតតំបន់សុវត្ថិភាពនេះ ព្រោះខ្លួនក៏មិនទាន់យល់ច្បាស់ពីគម្រោងនេះដែរ៕