Menu

    ទំព័រ​ដើម ជាតិ ការអភិវឌ្ឍ អន្តរជាតិ មតិយោបល់ រឿង​ភាគ វប្បធម៌ តារា កីឡា ចុះ​ផ្សាយ​វីដេអូ អំពីយើង​ខ្ញុំ ទំនាក់ទំនង

កងពល​លេខ​៣​បំបាក់​កង​អង្គរក្ស​៣​សិត​ទល់​សូន្យ មុន​វិសាខា​យកឈ្នះ​កំពង់ចាម​៣​សិត​១



ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​បំបាក់​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​សូន្យ រីឯ​ក្រុម​បាល់ទះ​វិសាខា​បាន​យកឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​១ នា​ការប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃ សៅ​រិ៍​។​

នា​ការប្រកួត​បាល់ទះ​វគ្គ​ជម្រុះ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧(Volleyball Cambodian League 2017) នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​យកឈ្នះ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​៣​សិត​ទល់នឹង​សូន្យ​។ ក្នុងនោះ​សិត​ទី​១​កងពលធំ​អន្តរា​គន៍​លេខ​៣​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-១៨, សិត​ទី​២(២៥-១៦) និង​សិត​ទី​៣(២៥-២១)​។​

​ចំណែក​ក្រុម​បាល់ទះ​វិសាខា​បាន​យកឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​៣​សិត​ទល់នឹង​១ ដោយ​សិត​ទី​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-២៣ រីឯ​សិត​ទី​២​ក្រុម​សាលាខេត្ត​កំពង់ចាម​បាន​យកឈ្នះ​វិសាខា ២៥-២១ ខណៈ​សិត​ទី​៣​វិសាខា​បាន​យកឈ្នះ​វិញ​ក្នុង​លទ្ធផល ២៥-១៤ និង​បន្ត​ឈ្នះ ២៧-២៥ ក្នុង​សិត​ទី​៤​ជា​សិត​ជ័យជម្នះ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល​លែង ជ្រក​ក្រោម​ដំបូល​សហព័ន្ធ​តែមួយ​



ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បានប្រកាស​បែងចែក​សហ​ព័ន្ធ​ជា​ពីរ​ដាច់ពីគ្នា គឺ​សហ​ហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។ ថ្នាក់ដឹកនាំ​កីឡាប្រដាល់​លើកឡើងថា បើ​ពុំមាន​ការបែងចែក​ទេនោះ សហព័ន្ធ​នឹងមិន​មាន​កីឡាករ​ដែល​ប្រកបដោយ​គុណភាព​នោះឡើយ​។

សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បានរៀបចំ​ហាស​ន្និបាត​បូកសរុប​ការងារ និង​ដាក់​ទិសដៅ​កំណែទម្រង់​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា​(NOCC)​។ ក្នុង​មហាសន្និបាត​នោះ ថ្នាក់ដឹកនាំ​សហព័ន្ធ និង​សមាជិក​ប្រតិបត្តិ​បាន​ឯកភាពគ្នា​បង្កើត​សហព័ន្ធ​ពីរ​ដាច់ពីគ្នា គឺ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​។

​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​បញ្ជាក់ថា ការបែងចែក​ជា​ពីរ​រវាង​កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សកល​នេះ ដោយមាន​ការឯកភាព​ផ្ទៃក្នុង​ពី​សមាជិក​សមាជិកា​ប្រតិបត្តិ​របស់​សហព័ន្ធ គឺ​ពុំ​មានការ​ល្អក់កករ​នឹង​គ្នា​នោះឡើយ​។ ម្យ៉ាងវិញទៀត ការបែងចែក​សហព័ន្ធ​ជា​ពីរ​នេះ ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​កំណែទម្រង់​ស៊ីជម្រៅ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​កណ​ត់​យក​ឆ្នាំនេះ​ជា​ឆ្នាំ​កែទម្រង់​សហព័ន្ធ​នីមួយៗ​។​

​ការបែងចែក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់​ល្អប្រសើរ​។ លើសពីនេះ ដើម្បី​ជួយ​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​ធនធាន​ថ្នាល​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​បើ​ពុំ​មានការ​កំណែទម្រង់​បែបនេះ លោក តែម ម៉ឺន អតីត​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា យល់ថា កម្ពុជា​នឹង​ពុំមាន​កីឡាករ​ដែលមាន​សមត្ថ​ភាព​ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​គ្រប់គ្រាន់​នោះឡើយ​។

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅតែ​ទទូច​ឲ្យ​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវធ្វើ​ការកែទម្រង់​ឲ្យ​ស៊ីជម្រៅ​ដើម្បី​លុបបំបាត់​វិវាទ​ផ្ទៃក្នុង និង​បង្កើន​ការឯកភាព​គ្នា​ក្នុងការ​ដឹកនាំ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

​លោក​បាន​បញ្ជក់​ថា ៖«​ដើម្បី​ឲ្យ​វិស័យ​កីឡា​រីកចម្រើន យើង​ត្រូវ​សហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា NOCC និង​សហព័ន្ធ​កីឡា​ជាតិ ព្រោះ​ធាតុ​ទាំងបី​នេះ មិនអាច​ខ្វះ​គ្នា​បានឡើយ​។ ទន្ទឹមនឹងនេះ សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​រៀបចំ​ផែនការ និង​គោលដៅ​ឲ្យ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ស៊ី​ហ្គេម​»​។

​ទោះបី​សហព័ន្ធ​ត្រូវបាន​បែងចែក​ជា​ពីរ​ក៏ដោយ ប៉ុន្តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ថ្មី គឺជា​មន្ត្រី​មកពី​សហព័ន្ធ​កីឡាប្រដាល់​ចាស់​ដដែល ពោលគឺ​គ្រាន់តែ​បន្ថែម​តួនាទី​ប៉ុណ្ណោះ​។ ក្នុងនោះ​លោក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​, លោក វ៉ា ស៊ិន ភិរម្យ អនុប្រធាន​ទី​១, លោក​បណ្ឌិត ឆឹង យ៉ៅ​យ៉េន ជា​អនុប្រធាន​, លោក ម៉ិ​ល កាដូ អគ្គលេខាធិការ និង​អ្នកស្រី ប៉ឹង សំអាង ជា​អគ្គ​ហេរញ្ញិក​។

​ចំណែក សហព័ន្ធ​កីឡា​ប្រដាល់សកល គឺ​លោក​បណ្ឌិត ឆឹង យ៉ៅ​យ៉េន ជា​ប្រធាន​, លោក ស៊ិន ភិរម្យ​, លោក ម៉ិ​ល កាដូ និង​លោក មាស វុទ្ធី ជា​អនុប្រធាន​, លោក ប៊ួ​យ សោ​ភ័​ណ្ឌ ជា​អគ្គលេខាធិការ និង​លោក និ​ន វ៉ាន់ដា ជា​អគ្គ​ហេរញ្ញិក ព្រមទាំង​សមាជិក​ប្រតិបត្តិ​ចំនួន​៩​រូប​ផ្សេង​ទៀង​។​

​យ៉ាងណាមិញ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ផងដែរ​ថា ទោះបី​សមាសភាព​ដែល​ដឹកនាំ​សហព័ន្ធ​ទាំងពីរ​មកពី​សហព័ន្ធ​ចាស់​តែមួយ​ក៏ដោយ ប៉ុន្តែ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​ប្រដាល់សកល​ជា​សហព័ន្ធ​ដាច់ដោយឡែក​ពីគ្នា ពោលគឺ​មិនអាច​នៅ​ជាមួយគ្នា​នោះឡើយ​។ សហព័ន្ធ​នីមួយៗ​ត្រូវ​ស្វែងរក​ដៃគូ​សហការ និង​អភិវឌ្ឍន៍​រៀងៗ​ខ្លួន​៕

ថ្មិ​ៗ
អត្ថបទ : សឿន វណ្ណឌេត

លោក អេ ភូ​ថង​៖ ការធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​ជា​បំណងប្រាថ្នា​របស់ខ្ញុំ​

រូបភាពពីហ្វេសប៊ុកលោក អេ ភូថង

ក្រោយ​ប្រកាស​បែងចែក​សហព័ន្ធ​ជា​ពីរ​ផ្សេងគ្នា​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បោះឆ្នោត​ជ្រើសតាំង​លោក អេ ភូ​ថង និង​លោក ឈិ​ត សារឹម ជា​គ្រូបង្វឹក​ជម្រើសជាតិ ដើម្បី​បង្វឹក​កីឡាករ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នៅ​ម៉ាឡេស៊ី​។ តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​នេះ លោក អេ ភូ​ថង បញ្ជាក់ថា ជា​បំណងប្រាថ្នា​របស់លោក​ជា​យូរ​មកហើយ​។

កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ លោក អេ ភូ​ថង និង​លោក ឈិ​ត សារឹម ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​គ្រូបង្វឹក​កីឡា​គុន​ខ្មែរ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។ ការបោះឆ្នោត​ជ្រើសតាំង​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្វឹក​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​។

​ទោះបី​បច្ចុប្បន្ន លោក អេ ភូ​ថង ជា​គ្រូបង្វឹក​កីឡាប្រដាល់​នៅ​ក្លិប អេ ភូ​ថង កីឡា​ក៏ដោយ ប៉ុន្តែ​សម្រាប់​តួនាទី​ជា​គ្រូបង្វឹក​ជម្រើសជាតិ​នេះ ជា​ក្តី​ស្រមៃ​ដែល​លោក​បាន​ប៉ង​ទុកជា​យូរ​មកហើយ​។ កីឡាករ​ដែល​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​តាំងពីក្មេង​រូបនេះ​បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​តាមរយៈ​ការយក​បទពិសោធន៍​ល្អៗ មក​ចែករំលែក​ក៏ដូចជា​បង្វឹក​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​រីកចម្រើន​ល្បី​រន្ទឺ​លើក​ឆាក​អន្តរជាតិ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​អតីត​កីឡាករ​ជើង​ខ្លាំង​ដើមកំណើត​នៅ​ខេត្តកោះកុង​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គោលបំណង​របស់ខ្ញុំ​គឺ​ចង់​ជួយ​ជាតិ ពេលនេះ​គោលបំណងរ​ខ្ញុំ​បានសម្រេច​ដូច​ក្តី​ស្រមៃ​ហើយ​។ ខ្ញុំ​មិន​នឹកស្មានថា ខ្លួនឯងបាន​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​នោះទេ​។ ខ្ញុំ​នឹង​យក​បទពិសោធន៍​ដែល​ខ្ញុំ​មានមក​បង្វឹក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​អស់ពី​សមត្ថភាព​។ ហើយ​ខ្ញុំ​ប្តេជ្ញា នឹង​ដឹកនាំ​កីឡាប្រដាល់​សេរី​ឲ្យ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​»​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​គ្រូបង្វឹក​ជម្រើសជាតិ​មាន​បេក្ខភាព​ឈរឈ្មោះ​ចំនួន​៤៥​នាក់ មក​ក្លិប​ដែលជា​សមាជិក​របស់​ស​ហ​ព័ន្ធ​ចំនួន​៤៥​។ ការបោះឆ្នោត​ដំណាក់កាល​ទី​១ ក្នុងចំណោម​បេក្ខជន​ទាំង​៤៥​នាក់ គឺ​ជ្រើស​រើសយក​ចំនួន​៥​នាក់​។ បន្ទាប់មក​បេក្ខជន​ទាំង​៥​នាក់​ត្រូវ​ឈរឈ្មោះ​ឲ្យ​មន្ត្រី​សហព័ន្ធ​បោះឆ្នោត​បន្ត ដើម្បី​ជ្រើស​រើសយក​ពីរ​នាក់មក​ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​។

​ការតែងតាំង​គ្រូបង្វឹក​ជម្រើសជាតិ​ប្រដាល​គុន​ខ្មែរ​នេះ ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ប្រកាស​បែងចែក​សហព័ន្ធ​ជា​ពីរ​ដាច់ពីគ្នា​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​១ ខែកុម្ភៈ នៅក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ដាក់​ផែនការ​ឆ្នាំ​២០២៣​។

​ទន្ទឹមនឹងនេះ សហព័ន្ធ​កីឡាប្រដាល់​សកល​ក៏បាន​បោះឆ្នោត​ជ្រើសតាំង​គ្រូបង្វឹក​ជម្រើសជាតិ​រប​ស់​ខ្លួន​ផងដែរ​ក្នុងនោះ​លោក វ៉ែន សុផល និង​លោក ហ៊ិ​ន សៃ​ហេង ជា​គ្រូ​ជម្រើសជាតិ​ឈុត​ធំ និង​លោក អាត់ សំ​រិ​ទិ្ធ ព្រមទាំង​លោក ឡុង ស៊ី​លីន ជា​គ្រូបង្វឹក​យុវជន​ថ្នាល​។

​ក្រៅពី​បោះឆ្នោត​ជ្រើសតាំង​គ្រូ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​ក៏មាន​ការបោះឆ្នោត​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​ចំនួន​៦​នាក់ ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​ផងដែរ​។ កីឡាករ​ទាំងនោះ​រួមមាន កីឡាករ ឡៅ ចន្ទ្រា , ឡៅ ចិ​ន្ត្រា​, ម៉ន សា​ម៉េ​ត​, ឡុង សំណាង​, ហ៊ឹម សេរី និង​កីឡាករ ម៉ឺន សុភា​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

Asia Club Pre-Season៖ ព្រះខ័ន​រាជ​ស្វាយរៀង និង​ការពារជាតិ​ប៉ះគ្នា​បង្គ្រប់កិច្ច មុន​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​



ក្រុម​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ​(​ទ័ព​)​សុទ្ធតែ​ដណ្តើមបាន​កៅអី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Asia Club Pre-Season Championship 2017 ដូចគ្នា បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​យកឈ្នះ​ក្រុម​របស់​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពីរ​ប្រកួត​ជាប់​គ្នា​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ក្រុម​ទាំងពីរ​ត្រូវ​ប្រជែង​គ្នា​នៅថ្ងៃនេះ ដើម្បី​ដណ្តើមយក​លេខ​១​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ខណៈ​ក្រុម​របស់​ម៉ាឡេស៊ី​ជួប​ក្រុម​សិង្ហ​បុរី​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្រោយ​បំបាក់​ក្រុម​មកពី​លី​ក​កំពូល​របស់​សិង្ហ​បុរី Warriors FC ៤-១ កាលពី​ម្សិលមិញ និង​យកឈ្នះ​ក្រុម​មកពី​លី​ក​កំពូល​ម៉ាឡេស៊ី Petaling Jaya Rangers FC ៣-១ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ក្នុង​វគ្គ​វគ្គ​សន្សំ​ពិន្ទុ​រួចមក​។ ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​សិទ្ធ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Asia Club Pre-Season Championship 2017 ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។

​ជាមួយគ្នានេះ ក្រុម​ក្រសួងការពារជាតិ ក្រោយ​យកឈ្នះ​ក្រុម​មកពី​សិង្ហ​បុរី ២-១ ក្នុង​ថ្ងៃទី​១ និង​យកឈ្នះ​ក្រុម​មកពី​ម៉ាឡេស៊ី ២-១ ក្នុង​ថ្ងៃទី​២ នៃ​វគ្គ​សន្សំ​ពិន្ទុ​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ម្សិលមិញ​។ ក្រុម​នេះ​ក៏​ទទួល​សិទ្ធ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​នេះ​ផងដែរ​។

​អាស្រ័យហេតុនេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​មិត្តភាព​បាល់ទាត់​អាស៊ី​ឆ្នាំ​២០១៧ នា​ថ្ងៃទី​៥ ខែកុម្ភៈ ខាង​មុននេះ​។ ចំណែក​ក្រុម​មកពី​លី​ក​កំពូល​របស់​សិង្ហ​បុរី Warriors FC និង​ក្រុម​មកពី​លី​ក​កំពូល​របស់​ម៉ាឡេស៊ី Petaling Jaya Rangers FC ក្រោយ​ចាញ់​ទាំងពីរ​ប្រកួត​ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​ចំណាត់ថ្នាក់​៣​ក្នុង​ថ្ងៃនោះ​ផងដែរ​។

​ទោះបីជា​យ៉ាងនេះ​ក្តី នារ​សៀ​ស​ថ្ងៃទី​៣ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ត្រូវ​ជួប​ប្រកួត​បង្គ្រប់កិច្ច និង​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​វគ្គ​សន្សំ​ជាមួយ​ក្រុម Warriors FC នា​វេលា​ម៉ោង​៤​រសៀល​។ ចំណែក ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​តទល់​ជាមួយ​ក្រសួងការពារជាតិ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​១​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នា​វេលា​ម៉ោង​៧​យប់​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

ខេត្តសៀមរាប​មាន​ក្លឹប​បាញ់​ធ្នូ​បុរាណ​សម្រាប់​បម្រើ​សេវាកម្ម​ភ្ញៀវទេសចរ​



សៀមរាប​៖ ក្នុង​បំណង​រួមចំណែក​លើកកម្ពស់​វិស័យ​កីឡា​បាញ់​ធ្នូ​ខ្មែរ​ឡើងវិញ ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា (Royal Archery Club Cambodia) ត្រូវបាន​បង្កើតឡើង​។ នេះ​ជា​សេវាកម្ម​ទេសចរណ៍​ថ្មី​ទៀត សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប ដែល​ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ ពួកគេ​ក៏​អាចមាន​ឳ​កាស​រៀន​បាញ់​ធ្នូ​បុរាណ និង​សម័យ នៅ​ក្លឹប​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​ដែរ​។​

ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ​យុវជន​មួយក្រុម ដែល​ស្រឡាញ់ និង​ចូលចិត្ត​កីឡា​បាញ់​ធ្នូ​។ ដោយ​ការស្រឡាញ់ យុវជន​ទាំងនោះ​ក៏មាន​បំណង​លើកកម្ពស់​វិស័យ​កីឡា​ធ្នូ​ខ្មែរ ដែល​កំពុង​ចាប់ផ្តើម​ងើបឡើង​វិញ ក៏ដូចជា​បង្ហាញ​ដល់​សាធារណជន​ឲ្យ​ស្គាល់​ពី​កីឡា​ដ៏​អស្ចារ្យ​របស់​ខ្មែរ​មួយ​នេះ​។​

​លោក សា ឌី​ណា អគ្គនាយកនៃក្លឹប​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា បាន​ប្រាប់​សារ​ព័​ត័​មាន​ថ្មីៗ​ថា​៖« តាមពិត​វា​កើតឡើង​ដោយសារ​ការស្រឡាញ់​។ ខ្ញុំ​និង​មិត្ត​ឯទៀត សុទ្ធតែ​ចូលចិត្ត និង​ធ្លាប់​ចូលរួម​បាញ់​ធ្នូ​កាលពី​នៅ​ក្មេង ហើយ​ការបង្កើត​នេះ​ស្រប​ពេលដែល​សហព័ន្ធ​កីឡា​បាញ់​ធ្នូ ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​»​។ លោក ឌី​ណា បន្ថែមថា ក្លឹប​បាញ់​ធ្នូ​របស់លោក ក៏​នឹង​ត្រៀមខ្លួន​ដើម្បី​ប្រកួតប្រជែង​នៅ​ថ្នាក់ជាតិ ជាពិសេស​សម្រាប់​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​សហការ​និង​អ្នកជំនាញ​លើ​វិស័យ​បាញ់​ធ្នូ ក៏ដូចជា​មាន​គ្រូ​បង្គោល​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​មួយ​នេះ​។ អ្នក​ដែល​អាច​ចូល​បាញ់​ធ្នូ​បាន គឺ​មិន​គិតពី​អាយុ​ក្មេង​ចាស់​នោះទេ សំខាន់​ឲ្យ​តែ​ពួកគេ​មាន​ចំណាប់អារម្មណ៍ ស្រឡាញ់ ចូលចិត្ត ពិសេស​មាន​កាយសម្បទា​រឹងមាំ​។
​តាម​ការបញ្ជាក់​របស់​លោក ឌី​ណា ក្លឹប​របស់លោក​មានប​ង្ហា​ត់បាញ់​ធ្នូ​បុរាណ និង​សម័យ ទៅតាម​ចំណូលចិត្ត​របស់​ភ្ញៀវ​។ លោក ឌី​ណា បន្ថែមថា​៖« យើង​មាន​ដាក់​សត្វ​សិប្បនិម្មិត គឺ​ដូច​សត្វព្រៃ​មែន​ទែ​ន​អ៊ីចឹង សម្រាប់​ឲ្យ​ភ្ញៀវ​បាញ់​។ គោលបំណង​របស់​យើង គឺ​ចង់​ផ្តាស់​ប្តូរ​ការគិត​របស់​មនុស្ស​ពី​ការបាញ់​សត្តដែលវ​មានជីវិត មក​បាញ់​សត្វ​សិប្បនិម្មិត ព្រោះអាចបាញ់បានដូចគ្នា ហើយវាបានផ្តល់ជាការកម្សាន្តបាន​ដូចគ្នា​»​។​

​ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា មាន​ទីតាំងនៅ​បណ្តោយ​ផ្លូវ​កូ​ម៉ៃ ឫ​ស្ថិតនៅ​ខាងក្រោយ​សង្វៀន​ប្រដាល់ ស៊ី​ធី​អិន ក្បែរ​សណ្ឋាគារ ស៊ូ​ហ្វី​តែ​ល ភូ​គី​ត្រា​អង្គរ​។ តម្លៃ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ ក្នុង​ម្នាក់​ថ្លៃ ៧​ដុល្លារ និង​បរទេស​ថ្លៃ ១២​ដុល្លារ ក្នុង​រយៈពេល​១​ម៉ោង​និង​៣០​នាទី​។ អំឡុង​ពេលនេះ លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ​២៥%​។ ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា ក៏មាន​ដាក់លក់​ទាំង​ធ្នូ​បុរាណ និង​សម័យ​ដ៏​សម្បូរបែប​ផងដែរ​។​

​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចាប់អារម្មណ៍​នឹង​កីឡា​បាញ់​ធ្នូ លោកអ្នក​អាចទាក់ទង​មកកាន់​ក្លឹប​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា តាមរយៈ​អាស័យដ្ឋាន​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​Royal Archery Club - Cambodia គេហទំព័រ royalarcheryclub.com ឫ​តាមរយៈ​លេខ​ទូរ​សព្ទ ០៧៧ ៩៩៦ ១៧២, ០៩៦ ៥៣៣ ៣៣៣ ៨, ០៨៨ ៥៣៣ ៣៣៣ ៨៕



ថ្មី​ៗ
អត្ថបទ : ទេព ម៉ាន់នី

ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​ក្រុម​មកពី​សិង្ហ​បុរី​មុន​ទ័ព​តទល់​ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី



ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្តភាព​បាល់ទាត់​អាស៊ី​២០១៧(Asian Club Pre-Season Championship 2017)​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ នេះ មានការ​ប្រកួត​ចំនួន​គូ ក្នុងនោះ​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ជាមួយ​ក្រុម Warriors របស់​សិង្ហ​បុរី​។ ចំណែក​ក្រសួងការពារជាតិ​តទល់​ជាមួយ​ក្រុម Petaling Jaya Rangers របស់​ម៉ាឡេស៊ី​នា​។​

ក្រោយ​បំបាក់​ក្រុម​មកពី​លី​ក​កំពូល​របស់​ម៉ាឡេស៊ី Petaling Jaya Rangers ៣-១ ក្នុង​ថ្ងៃ​បើកឆាក​កាលពី​ម្សិលមិញ ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម Warriors របស់​សិង្ហ​បុរី​ក្នុង​ទី​២​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពានរង្វាន់​មិត្តភាព​បាល់ទាត់​អាស៊ី​២០១៧ នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រសួងការពារជាតិ​ត្រូវ​តទល់​ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី Petaling Jaya Rangers នា​វេលា​ម៉ោង​៧​យប់​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​បើកឆាក​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លត់​ក្រុម Petaling Jaya Rangers មកពី​ម៉ាឡេស៊ី ៣-១ រីឯ​ក្រសួងការពារជាតិ​យកឈ្នះ​ក្រុម Warriors មកពី​សិង្ហ​បុរី ២-១​។ តើ​សម្រាប់​ការប្រកួត​លើក​ទី​២​នៅថ្ងៃនេះ​ក្រុម​កម្ពុជា​ទាំងពីរ​អាច​រក្សា​ជ័យជម្នះ​បាន​ឬ​យ៉ាងណា​?

​កម្មវិធី​ប្រកួត​ពានរង្វាន់ ACC នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃទី​២ ខែកុម្ភៈ
- ម៉ោង​៤:០០​នាទី​៖ ព្រះខ័ន​រាជ​ស្វាយរៀង ជួប ក្រុម Warriors របស់​សិង្ហ​បុរី
- ម៉ោង​៧:០០​នាទី​៖ ក្រសួងការពារជាតិ ជួប ក្រុម Petaling Jaya Rangers របស់​ម៉ាឡេស៊ី

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

បឹងកេត​អង្គរ​ប្រើ​សមាជិក​តែ​៩​អ្នក​អាច​ទប់​ស្មើ ១-១ ជាមួយ Lao Toyota

ឃួន ឡាបូរ៉ាវី បាន​ស៊ុត​បាល់បញ្ចូលទី​បើក​ឆាក​ឲ្យ​បឹងកេត មុនពេល​ក្រុម​បាត់សមាជិកពីរនាក់។ រូបថត MYTV

ទោះបី​បាត់បង់​សមាជិក​២​រូប​ក្នុង​តង់​ទី​១​ក៏ដោយ ប៉ុ​នែ្ត​ក្រុម​បឹងកេត​អង្គរ​នៅតែ​អាច​រក្សា​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម Lao Toyota នា​ការប្រកួត​វគ្គ​ជម្រុះ​ជើង​ទី​១​ពានរង្វាន់ AFC Cup 2017 ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃទី​៣១ ខែមករា​។ ក្រុម​ទាំងពីរ​នឹង​ជួប​ប្រកួត​គ្នា​ម្តងទៀត​នា​ថ្ងៃទី​៧ ខែកុម្ភៈ នៅលើ​ទឹកដី​ឡាវ​។

ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ លើ​ក្រុម Lao Toyota ជូន​ក្រុម​បឹងកេត​អង្គរ​នៅ​នាទី​១៧ ប៉ុន្តែ​កីឡាករ Sayoulasouk Vongdalasane បា​នរក​គ្រាប់​តាម​ស្មើ ១-១ ជូន​ក្រុម Lao Toyota នៅ​នាទី​២៣​។ កីឡាករ ខៀវ វិបុល ត្រូវបាន​ប្តូរ​ចេញ​ភ្លាមៗ​ជំនួស​ដោយ​អ្នកចាំទី គឹម មករា ក្រោយ​អ្នកចាំទី​ដៃ​ទី​១​របស់​បឹងកេត​អង្គរ ស៊ូ យ៉ា​ទី ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​ក្រោយ​ធ្វើ​ឲ្យ​កីឡាករ Kazuo Homma ដួល​នៅ​នាទី​២៩​។

​បន្ទាប់មក​បឹងកេត​អង្គរ​បាន​បាត់បង់​សមាជិក​ជា​លើក​ទី​២​នៅ​នាទី​៤២ ក្រោយ​ខ្សែការពារ ស៊ុន សុវណ្ណ​រិទ្ធី ទទួលបាន​កាត​លឿង​ពីរដង​បន្ទាប់ពី​ធ្វើ​ឲ្យ Kazuo Homma ដួល​ពីរដង​នៅ​នាទី​៣៥ និង​៤២​។ ក្នុងន័យនេះ​មានន័យថា កីឡាករ Kazuo Homma រូបនេះ​បានធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ចាយ​កាត​ក្រហម​អស់ពី​រលើ​កីឡាករ​បឹងកេត​។

​ចូលដល់​វគ្គ​ទី​២​ក្រុម Lao Toyota ដែលមាន​សមាជិករ​ហូ​តដល់​១១​នាក់​បាន​បង្កើន​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​មកលើ​ក្រុម​បឹងកេត​អង្គរ​ដែលមាន​សមាជិក​តែ​៩​នាក់​។ ហើយ​ក្រុម​នេះ​បាន​បង្កើត​ឱកាស​យ៉ាងច្រើន​ក្នុង​តំបន់​គ្រោះថ្នាក់​របស់​បឹងកេត​អង្គរ តែ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ខ្សែការពារ និង​អ្នកចាំទី​របស់​បឹងកេត​។

​កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបាន​ដូរ​ចូល​ជំនួស​កីឡាករ Maycon Silva នៅ​នាទី​៦៥​។ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ខ្លួន​ជា​លើកចុងក្រោយ​ក្នុង​ក្រុម​បឹងកេត​អង្គរ វឌ្ឍនាកា ហាក់ដូចជា​គ្មាន​ឱកាស​ក្នុងការ​ទម្លុះ​សំណាញ់​ទី​ក្រុម Lao Toyota នោះឡើយ​។ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បឹងកេត​អង្គរ​រូបនេះ នឹងចូលរួម​ជាមួយ​ក្លិប Fujieda MYFC នៃ​ក្របខណ្ឌ J3 League ជប៉ុន ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​។

​ទោះបី​បឹងកេត​អង្គរ​បាន​បាត់បង់​សមាជិក​ពីរ​នាក់​តាំងពី​វគ្គ​ទី​១​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយ​សមាជិក​៩​នាក់​ក្នុងការ​ទប់​ស្មើ ១-១ ជាមួយ​ក្រុម Lao Toyota រហូត​ចប់​វគ្គ​ទី​២​។ ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១​នៃ​ពានរង្វាន់ AFC Cup 2017 ធ្វើឡើង​កាលពី​ថ្ងៃទី​៣១ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​ទាំងពីរ​នឹង​ជួបគ្នា​ម្តងទៀត​នា​ថ្ងៃទី​៧ ខែកុម្ភៈ នៅ​ទឹកដី​ក្រុម Lao Toyota នា​ប្រទេស​ឡាវ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

“​អ៊ុំ ថា​រ័ត្ន​” កីឡាការិនី​ល្បុកតោ ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់



ខ្សែភាពយន្ត​លំដាប់​ហូលីវូដ​មួយ មាន​ចំណងជើង​ថា “Jail Break” ​នឹងចាប់ផ្ដើម​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧​នេះហើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ គឺ​មាន​ការចូលរួម​បង្ហាញ​វត្តមាន​ដោយ កញ្ញា អ៊ុំ ថា​រ័ត្ន កីឡាការិនី​ក្បាច់​គុណ​ល្បុក្កតោ ប្រកបដោយ​ទេពកោសល្យ​ម្នាក់​របស់​កម្ពុជា​យើង​។

ចង់​ដឹង​ថា តើ​ក្នុង​ដំណើរ​ជីវិត​សង្ខេប​របស់ កីឡាការិនី​ក្បាច់​គុណ​ល្បុក្កតោ​យើង បាន​ជួប​បទពិសោធន៍​យ៉ាងណាខ្លះ​! ខាងក្រោម​នេះ​ជា​បទសម្ភាសន៍ ជុំវិញ​ព័ត៌មាន​មួយ​ចំនួន ទាក់ទង​ទៅ​នឹង​ការសម្ដែង ក៏ដូចជា​ការ​បង្ហាញ នូវ​បទពិសោធន៍​ខ្លះ​ក្នុង​អាជីព​ការងារ​របស់​កញ្ញា ដែល​មាន​អត្ថន័យ​នឹង​ខ្លឹមសារ​ដូចខាងក្រោម៖

អ៊ុំ ថា​រ័ត្ន បាន​រំលឹក​ប្រាប់​ថា នាង​មាន​ស្រុកកំណើត​នៅ​ជុំរុំសាយធូ ប៉ុន្តែ​ក្រោយមក​នាង និង​គ្រួ​សារបាន​ផ្លាស់​ទីលំនៅ មក​រស់នៅ​ទីក្រុង​ភ្នំពេញ តាំងពី​នាង​នៅ​ជា​កុមារភាព​ម្ល៉េះ​។ ដោយមាន​លោក​ឪពុក​ជា​អ្នកនិពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​តន្ត្រី​វី​យូ​ឡុង ក្នុង​កំឡុង​ទ​.​ស​ទី​៦០ គឺ​លោក អ៊ុំ តារា ដែល​រូបគាត់​ហាក់​ផ្ទុយ​ស្រឡះ​ពី ថា​រ័ត្ន ដែលជា​កីឡាការិនី​ល្បុ​ក​ត្តោ​ទៅវិញ។

“​រំលឹក​ពី​ដើមចម​ដែល​ខ្ញុំ​(​ថា​រ័ត្ន​) បាន​ចូល​ហាត់​ក្បាច់​គុណ​ល្បុក្កតោ​នេះ គឺ​តាំងពី​អាយុ​១៧​ឆ្នាំ ពោលគឺ​ដោយសារតែ​មើល​ឃើញ មិត្តភក្តិ​ប្រកួត​ក្បាច់​គុណ​ល្បុក្កតោ ក៏បាន​បង្កើត​ចិត្ត​ខ្ញុំ​ឲ្យ​ចាប់អារម្មណ៍​លើ​កីឡា​មួយ​នេះ ព្រម​ជាមួយនឹង​ការយល់ដឹង​ពី​អត្ថប្រយោជន៍ នៃ​ក្បាច់​គុណ​មួយ​នេះ បាន​ជំរុញ​ឲ្យ​ខ្ញុំ​មានចិត្ត​ស្រលាញ់ នឹង​បាន​ទៅ​សុំ​លោកគ្រូ សាវ គឹម​សៀ ដើម្បី​ធ្វើការ​ហ្វឹកហាត់​ពី​ជំនាញ​មួយ​នេះ​។

កាលនោះ​ប៉ា​ម៉ាក់​មិនបាន​គាំទ្រ ឲ្យ​ខ្ញុំ​រៀន​វិជ្ជា​មួយ​នេះ​ទេ ថែមទាំង​ប្រឆាំង​ដាច់ខាត​ថែមទៀត។ ខ្ញុំ​ទៅ​រៀន​ជាមួយ​លោកគ្រូ គាត់​មិនបាន​យក​កម្រៃ​អ្វី​ពី​ខ្ញុំ​ទេ ព្រោះ​គាត់​មើល​ឃើញ​នូវ​ការតាំង​ចិត្ត នឹង​សេចក្តីស្រលាញ់​របស់ខ្ញុំ ដែលមាន​ទៅលើ​កីឡា​មួយ​នេះ អ្វីដែល​សំខាន់​ជាង​នេះ​គឺ ខ្ញុំ​អាច​ចូលរួម​ថែរក្សា​មរតក​វប្បធម៌​បុរាណ​មួយ​នេះ ហើយ​គាប់​ជួន​ខ្ញុំ​ជា​មនុស្ស​ស្រី​ថែមទៀត​” នេះ​ជាស​ម្តី​របស់​កញ្ញា អ៊ុំ ថា​រ័ត្ន អ្នក​ប្រដាល់​ក្បាច់គុណ​ល្បុក្កតោ​ស្រី ដែល​នៅពេលនេះ​មាន​វ័យ ២៦​ឆ្នាំ​ហើយ។

ថា​រ័ត្ន បាន​ចាប់ផ្តើម​ហាត់រៀន​កីឡា​មួយ​នេះ កាលពី​ចុងឆ្នាំ​២០០៧ ហើយ ថា​រ័ត្ន បាន​ឈាន​ជើង​ចេញទៅ​ប្រកួត នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ចុង​ឆ្នាំ​២០១០ ចេញទៅ​ប្រកួត​ជា​ក្រុម​ក្នុង​កម្មវិធី “​ប្រកួត​ក្បាច់​គុណ​យុទ្ធ​សីល​ប្រចាំ​ប្រទេស​នីមួយៗ​” សម្រាប់​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន ក្នុងនោះ​ផងដែរ​វា​ជា​លើក​ទី​១​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួត ប៉ុន្តែ​ជា​លទ្ធផល​យើង​ទទួលបាន ចំណាត់ថ្នាក់​លេខ​២​។

បន្ទាប់ពី​នោះ​មក ដោយសារតែ​សមត្ថភាព​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ ថា​រ័ត្ន បានទទួល​ការប្រកួត​ជា​បន្តបន្ទាប់ នៅក្រៅ​ប្រទេស​ជា​ញឹកញាប់​មានដូចជា ប្រទេស​កូរ៉េខាងត្បូង​បាន​ចំនួន​បី​ឆ្នាំ​ជាប់​គ្នា ប្រកួត​នៅ​ប្រទេស​វៀតណាម​បាន​ចំនួន​២​ដង ហើយ​បាន​ទទួល​ការ​អ​ញ្ជើញ​ជា​កិត្តិយស ពី​សាធារណរដ្ឋ​ឆែក និង​ជប៉ុន ក្នុង​ការ​បង្ហាញ​ពី​ក្បាច់​គុណ​ល្បុក្កតោ លើ​ឆាក​អន្តរជាតិ​ឲ្យគេ​បាន​ស្គាល់​ផងដែរ​។

ទាំងនេះ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់ ថា​រ័ត្ន មាន​មោទនភាព​មកលើ ថា​រ័ត្ន ព្រមទាំង​ឈប់​គិត​អវិជ្ជមាន​លើ​រូបនាង ជាមួយ​ក្បាច់គុណ​ល្បុក្កតោ​នេះ​។ នេះ​ជា​មោទនភាព​មួយ​របស់ ថា​រ័ត្ន ដែល​បាន​បង្ហាញ​ក្បាច់​គុណ​បុរាណ​នេះ ក្នុងនាម​ខ្លួន​ជា​ស្ដ្រី ហើយ​បាន​ពាំ​នាំមក​នូវ​ភាពជោគជ័យ និង​មោទភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។ លើសពី​នេះ​ទៅ​ទៀត​នោះ ថារ​ត្ន័ ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​មិត្តភាព​រវាង​កម្ពុជា និង​ជប៉ុន ៦០​ឆ្នាំ​ថែម​ទៀតផង។

ដោយ​ឡែក​ ក្នុង​ឆ្នាំ​២០១២ កញ្ញា​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​សម្តែង​ពី​ក្បាច់គុណ​ល្បុក្កតោ និង​បាន​ធ្វើ​ការប្រកួត​ដើរ​បង្ហាញ​ម៉ូត​ដែល​កម្មវិធី​នោះ បង្កើត​ទ្បើង​ក្នុង​គោលបំណង​ចង់​បង្ហាញ​ថា ស្ត្រី​ក៏​អាចធ្វើ​កិច្ច​ដែល​បុរស​ធ្វើ​បាន​ដូចគ្នា តាមរយៈ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ (​បម្រុង​)​។ កញ្ញា​ក៏​ធ្លាប់​បាន​ទៅ​ប្រកួត នៅ​ប្រទេស​កូរ៉េខាងត្បូង​ម្តង​ទៀត កាលពី​ឆ្នាំ​២០១៥ ដោយ​ទទួល​បាន​មេដាយប្រាក់ ហើយ​អ្វីដែល ថារត្ន័ និង​មិត្ត​រួម​ក្រុម​សប្បាយចិត្ត​បំផុត​នោះ គឺ​កម្ពុជា​យើង​បាន​ឈ្នះ​ពិន្ទុ​លើ​ប្រទេស ដែល​តែងតែ​ឈ្នះ​យើង​ជា​រៀងរាល់​ឆ្នាំ​។ ហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៦​នេះ កញ្ញា​បាន​ធ្វើ​ដំណើរ​ទៅ​ប្រយុទ្ធ នៅ​ប្រទេស​ជប៉ុន​ក្នុង​កម្មវិធី​កីឡា​លើ​ឆ្នេរ​ខ្សាច់ (Asian Beach Game) តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដោយ​ទទួល​បាន​មេដាយ​សម្រិត។

ថា​រ័ត្ន មិនមែន​ត្រឹមតែ​ជា កីឡាការិនី​ក្បាច់​គុណ​ល្បុក្កតោ​តែប៉ុណ្ណោះ​ទេ ថា​រ័ត្ន​ក៏បាន​ប្រ​ទ្បូ​ក​ចូល​ទៅ​ក្នុង​វិស័យ​ភាពយន្ត​ផង​ដែរ ដែល​ក្នុង​នោះ​កញ្ញា​ថត​បាន​៥​រឿង​ហើយ ក្នុងចំណោម​រឿង​ទាំង​៥​នោះ គឺ​មាន​រឿង​២​ដែល​កញ្ញា​មាន​អារ​ម្ម​ណ៍​ថា​រំភើប និង​មាន​មោទភាពជា​ខ្លាំង​ដែល​បានរួម​ចំណែក​ក្នុង​ការ​សម្តែង​។ ក្នុងនោះដែរ​គឺ​រឿង “​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ឪពុក​ខ្ញុំ​” និង​រឿង “Jailbreak”​។

​បើសិនជា​ក្រឡេក​មក​មើល​ផល​លំបាក ក្នុង​វិស័យ​ការងារ​ទាំងពីរ​នេះ កញ្ញា​បាន​រៀបរាប់​ថា សម្រាប់​កីឡា​ក្បាច់​គុណ​ល្បុក្កតោ ដំបូង​ឡើយ​វា​ពិតជា​មាន​ផល​លំបាក​ជា​ខ្លាំង ដោយសារ​គ្មាន​ការ​ជ្រោមជ្រែង និង​មានការ​ជំទាស់​ពី​អ្នកផ្ទះ​។ ប៉ុន្តែ​កញ្ញា​តែងតែ​ព្យា​យាម​ពន្យល់​បង្ហាញ​ពី​អត្ថប្រយោជន៍ និង​ខ្លឹមសារ​នៃ​ក្បាច់​គុណ​មួយ​ប្រភេទ​នេះ ទៅដល់​គ្រួសារ​របស់​កញ្ញា ដើម្បី​ឲ្យ​គាត់​បាន​យល់​ពី​អត្ថប្រយោជន៍ ដែល​ក្បាច់​គុណ​មួយ​នេះ​មាន​។ ចំពោះ​ការហាត់​សម​វិញ កញ្ញា​ត្រូវ​ប្រើ​កម្លាំង​ដើម្បី​ហ្វឹកហាត់ ហើយ​ពេល​ហាត់​ត្រូវ​បាន​ហាត់​ជាមួយ​មនុស្ស​ប្រុស​ទៀត ដែល​វា​បណ្តាល​ឲ្យ​ពេលខ្លះ កញ្ញា​មានការ​ឈឺចាប់​ផ្នែក​កាយសម្បទា​យ៉ាងខ្លាំង​។

រីឯ​ការ​សម្តែង​ខ្សែភាពយន្ត​វិញ ក៏​មាន​ផល​លំបាក​មិន​ចាញ់​ការហាត់​ក្បាច់​គុណ​ល្បុក្កតោ​ប៉ុន្មាន​ដែរ ព្រោះ​ត្រូវ​ចំណាយ​ពេល​ច្រើន​លើក​ច្រើនសារ ក្នុង​ការ​រៀបចំ​ឈុត​ឆាក​ជាមួយ​ការសម្តែង​ទម្រាំ​ថត​ត្រូវ​មួយ​ប្លង់​។

បច្ចុប្បន្ន​នេះ ថារ​ត្ន័ បាន​ចូល​ទៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ល្បុក្កតោ ដែល​មាន​សមាជិក​សរុប​៨​នាក់ ហើយ​នៅ​ក្នុង​នោះ​មាន​ស្រី​២​នាក់​។ ទៅ​ថ្ងៃ​អនាគត នៅ​ពេល​ដែល​កញ្ញា​លែង​មាន​កម្លាំង​ក្នុង​ការ​លេង​កីឡា​ល្បុក្កតោ កញ្ញា​នឹង​ធ្វើជា​គ្រូបង្ហាត់​ដល់​ក្មេង​ជំនាន់ក្រោយ ដើម្បី​ជួយ​ត្រួសត្រាយ​ផ្លូវ និង​ចែករំលែក​នូវ​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់ ពីមុនមក​ជូន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដែល​គាត់​ស្រឡាញ់​នូវ​កីឡា​មួយ​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា បើ​ទោះបី ថា​រ័ត្ន មិន​មាន​ឧបនិស្ស័យ​ខាង​ផ្នែក​សិល្បៈ​ដូច​លោក​ឪពុក​ក៏​ពិតមែន ប៉ុន្តែ​នាង​ហាក់​មាន​ទឹកដម​សំនៀង​ពី​ធម្មជាតិ ដោយ​នាង​បាន​បង្ហើប​ឲ្យ​ដឹង​ថា “​ខ្ញុំ​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ការ​ប្រឡង​កម្មវិធី​ចម្រៀង​របស់ Hauwei ដែល​កាលណោះ ខ្ញុំ​គ្រាន់តែ​ចង់បាន​រង្វាន់​តូច​ទេ ព្រោះ​មិន​នឹក​ស្មាន​ថា ​ខ្លួនឯង​អាច​ប្រឡង​ជាប់​ចំណាត់ថ្នាក់​បែបនេះ​ឡើយ​។

ជា​ចុងក្រោយ​កញ្ញា ក៏​សូម​ធ្វើការ​ផ្ដាំផ្ញើ​ទៅកាន់​យុវវ័យ​ថា សូម​ចំណាយពេល​ក្នុងការ​សិក្សា​ឲ្យបាន​ច្រើន ហើយ​បើ​មាន​ពេលទំនេរ គួរតែ​ងាក​មក​ហាត់​កីឡា​ទើប​ជា​ការ​ប្រសើរ ជៀស​ជាង​យក​ពេលវេលា​ដែល​មាន​តម្លៃ ទៅ​ធ្វើ​រឿង​អបាយមុខ​ដែល​នាំ​ឲ្យ​សង្គម​ស្អប់ខ្ពើម​៕



កម្ពុជា​ថ្មី​

AFC Cup៖ ភ្នំពេញក្រោន ប៉ះក្រុមសិង្ហបុរី Home United ម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន RSN



(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុម Home United របស់សិង្ហបុរី នាវេលាម៉ោង៦ល្ងាចនេះ នៅក្នុងជំនួបវគ្គជម្រុះ Play-Off ជើងទី១ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី AFC Cup 2017 ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។

លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទមុនការប្រកួតពីម្សិលមិញថា ជំនួបជើងទី១ ល្ងាចនេះ អាចនឹងមានផលវិបាកខ្លាំង សម្រាប់កូនក្រុមរបស់ខ្លួន ដោយសារ Home United គឺជាក្រុមមានបទពិសោធន៍ខ្ពស់ និងមានកីឡាករល្អៗច្រើន ខណៈភ្នំពេញក្រោនបណ្ដុំដោយកីឡាករក្មេងៗច្រើន។

គ្រួបង្វឹកសញ្ញាតិខ្មែររូបនេះបន្ដថា មួយរយៈពេលចុងក្រោយនេះ ភ្នំពេញក្រោនទទួលលទ្ធផលមិនសូវល្អពីការប្រកួតមិត្តភាពនោះទេ ប៉ុន្ដែវាគឺជាបទពិសោធន៍ដ៏ល្អ សម្រាប់កីឡាករវ័យក្មេងរបស់ខ្លួន ពិសេសពេលជួបក្រុមខ្លាំងថៃ Buriram តែម្ដង។ ចំណែកការជួបក្រុម Home United ល្ងាចនេះ ក៏ជាបទពិសោធន៍ដែរ ប៉ុន្ដែលទ្ធផលយ៉ាងណាមិនទាន់ប្រាកដនោះទេ ទាល់តែចប់ការប្រកួតពេញម៉ោងទើបដឹង។

រីឯលោក Aidil Sharin គ្រូបង្វឹកក្រុម Home United បានថ្លែងថា ទោះបីភ្នំពេញក្រោន មានកីឡាករក្មេងៗច្រើនក្ដី ក្រុមលោកនៅតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ពិសេសគឺកីឡាករ កែវ សុខផេង, ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Shane Booysen និងកីឡាករអ៊ុយក្រែន Volodymyr Ordynskyi ដែលជាឧបសគ្គរបស់ខ្លួនតែម្ដង។ លោកបន្ដថា ការប្រកួតក្រៅដី គឺជាការលំបាក តែលោករឹតតែត្រូវការឈ្នះ ដើម្បីងាយស្រួលជួបគ្នាជើងទី២ លើទឹកដីខ្លួនវិញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ៕



Fresh News

ទិដ្ឋភាព​ប្រកួត​ដែលមាន​ការចូលរួម​ពី​កីឡាករ តារា​កំប្លែង តារាចម្រៀង និង​ថ្នាក់ដឹកនាំ​ស​.​ស​.​យ​.​ក​



ជំនួប​សប្បុរសធម៌​ដើម្បី​ស្វែងរក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​រវាង​ក្រុមកីឡា​បាល់ទាត់ ប្រាក់ មុន្នី​ឧ​ត្ត​ម All Star និង​ក្រុម ចាន់ វឌ្ឍនាកា All Star បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៤-៤ ។​

ការប្រកួត​នេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យក​) តារា​កំប្លែង តារាចម្រៀង តារា​សម្តែង និង​កីឡាករ​បាល់ទាត់​ជាច្រើនរូប​ទៀត​។ ការប្រកួត​នេះ​មិន​ត្រឹមតែ​ដើម្បី​មនុស្សធម៌​ប៉ុណ្ណោះ​ទេ ថែមទាំង​ដើម្បី​អបអរ​ការប្រកួត​ពាន​រង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៧ ទៀតផង​។​

​សម្រាប់​ក្រុម ចាន់ វឌ្ឍនាកា All Star គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​សម្រេចបាន​ដោយ ចាន់ វឌ្ឍនាកា នាយ​ក្រឹម អ្នកចម្រៀង ខេ​ម និង​មង្គល ទីណា ដែល​ក្នុងនោះ លោក ហ៊ុន ម៉ា​នី ក៏បាន​រួមចំណែក​បញ្ជូន​ឲ្យ​វឌ្ឍនាកា ស៊ុត​គ្រាប់​បើកឆាក​ផងដែរ​។ រីឯ​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម All Star គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon បោះ​ឲ្យ ឧ​ត្ត​ម ស៊ុត​គ្រាប់​ដំបូង ហើយ​កីឡាករ​ដែល​ធ្វើបាន​សម្រេច​ជា​បន្តបន្ទាប់​រួមមាន ទិ​ត្យ ឌី​ណា នាយ​គ្រឿន និង​សុជាតិ​ភ្លេងខ្មែរ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

ក្រុម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​លើក​ពាន Soccer League ក្រោយ​យកឈ្នះ​កំចាយមារ ៥-០



ក្រុមបាល់ទាត់​យុវជន​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ស្រុក​កំចាយមារ ៥-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជាមួយគ្នានេះ ថវិកា​ដែល​ទទួលបាន​ពី​ជើងឯក និង​ប្រាក់ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្សេងៗ​ចំនួន​១៨​លាន​រៀល​បាន​បរិច្ចាក​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

ក្រុមយុវជន​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​លត់​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ស្រុក​កំចាយមារ ៥-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​លើក​ពាន Soccer League ប្រចាំឆ្នាំ​២០១៧ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​១២​លាន​រៀល​។ ប្រាក់រង្វាន់​ទាំងនេះ​រួមទាំង​ប្រាក់ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្សេងៗ​សរុប​ទាំងអស់​១៨​លាន​រៀល​ត្រូវបាន​ក្រុម​ម្ចាស់​ជើងឯក​មួយ​នេះ​បរិច្ចាក​ជូន​មន្ទីរពេទ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ក្រោយ​ចាញ់​ក្រុមយុវជន​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើ​ឲ្យ​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ស្រុក​កំចាយមារ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៨​លាន​រៀល​។ រីឯ​ក្រុម​ការពារ​ជើងឯក​អាណាចក្រ​បៃតង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​ប្រាក់រង្វាន់​៤​លាន​រៀល ខណៈ​ក្រុម​ឆន្ទៈ​កីឡា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ និង​ប្រាក់រង្វាន់ ២​លាន​រៀល​។

​ដោយឡែក ក្រុម​ឆន្ទៈ​កីឡា​បាន​ជាប់​ជា​ក្រុម Fair Play ប្រចាំ​ព្រឹត្តិការណ៍ Soccer League ឆ្នាំ​២០១៧ រីឯ​កីឡាករ វ៉ែន វិចិត្រ ទទួលបាន​ស្បែង​ជើង​មាស​ក្រោយ​រក​គ្រាប់​បាល់​២១​គ្រាប់​ម្នាក់ឯង ខណៈ​អ្នកចាំទី​របស់​យុវជន​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ទទួលបាន​ពាន​ជា​អ្នកចាំទី​ល្អ​។ ចំណែក​លោក ទៀង ទិ​នី គ្រូបង្វឹក​របស់​ក្រុមយុវជន​សាលាខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​ទទួលពាន​ជា​គ្រូបង្វឹក​ល្អ​។ ក្រៅពី​ពាន​ទាំងនេះ​ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ម្នាក់​១​លាន​រៀល​បន្ថែម​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

កីឡាការិនី Samontha ក្មួយ​របស់ កែវ រំ​ចង់ ចាញ់​ថៃ​ក្នុងជំនួប​ដែល​គិតថា​សំខាន់​ក្នុង​ជីវិត​



កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក Samontha Stephenson ដែល​ត្រូវជា​ក្មួយ​របស់​កីឡាករ កែវ រំ​ចង់ បាន​ប្រកួត​ចាញ់​កីឡាការិនី​ថៃ ដោយ​ពិន្ទុ​កាលពី​យប់​ថ្ងៃទី​២៤ ខែមករា នៅ​ខេត្ត​ឈៀង​ម៉ៃ​ប្រទេស​ថៃ​។ ការ​ចាញ់​នេះ​បានធ្វើ​ឲ្យ Samontha ខកបំណង​ដែល​ខ្លួន​បាន​ប៉ង​មុន​ថ្ងៃ​ឡើង​ប្រកួត​។

​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ទឹក​ពេញ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក Samontha ដែលជា​ក្មួយ​របស់​កីឡាករ​ជើង​ខ្លាំង កែវ រំ​ចង់ ត្រូវបាន​អាជ្ញាកណ្តាល​ថៃ​កាត់ក្តី​ឲ្យចាញ់​កីឡាការិនី​ថៃ Farmongkol Petcharern ដោយ​ពិន្ទុ​។ ការបរាជ័យ​នេះ​ក្នុងជំនួប​កាលពី​យប់​ថ្ងៃទី​២៤ ខែមករា នៅ​ខេត្ត​ឈៀង​ម៉ៃ​ប្រទេស​ថៃ​។

​ក្នុងជំនួប​រវាង​កីឡាការិនី​ដែលមាន​ម្តាយ​ជា​ខ្មែរ​ឪពុក​ជា​ជនជាតិ​អាមេរិក Samontha និង​កីឡាការិនី​ថៃ គេ​ឃើញ​កីឡា​ជើង​ខ្លាំង​របស់​កម្ពុជា កែវ រំ​ចង់ ជា​អ្នក​ឲ្យ​ទឹក​កីឡាការិនី Samontha ជំនួប​មួយ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រំ​ចង់ ក៏​ជា​អ្នក​បង្វឹក សាម៉ុន​ថា មុន​ការប្រកួត​នៅ​ប្រទេស​ថៃ​ផងដែរ​។

​ការបរាជ័យ​នេះ​ហាក់ដូច​ធ្វើ​ឲ្យ Samontha ខកបំណង​ដែល​ខ្លួន​បាន​ប៉ង​មុនពេល​ប្រកួត ព្រោះ​រូបគេ​បាន​ចាត់​ជំនួប​នេះ​ជា​ជំនួប​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់គេ​។​«​ខ្ញុំ​គិតថា នេះ​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់ខ្ញុំ ការប្រកួត​នេះ​ខ្ញុំ​សូម​ផ្ញើជូន​ម្តាយ​របស់ខ្ញុំ គ្រូបង្វឹក​របស់ខ្ញុំ ជាពិសេស​ពូ កែវ រំ​ចង់ ដែល​បាន​មកជួយ​មើល​ការហ្វឹកហាត់​របស់ខ្ញុំ​ដល់​ប្រទេស​ថៃ ហើយ​មួយទៀត​សូម​អរគុណ​ទស្សនិកជន​នៅ​ស្រុក​ខ្មែរ​ដែល​គាំទ្រ​ខ្ញុំ​»​។ នេះ​ជា​សំដី​របស់ សាម៉ុន​ថា មុន​ការប្រកួត​មកដល់​។

​កីឡាការិនី​វ័យ​១៤​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា រូបនាង​បានធ្វើការ​ហ្វឹកហាត់​យ៉ាងខ្លាំង​ដើម្បី​ត្រៀម​ការប្រកួត​មួយ​នេះ ដោយ​ហ្វឹកហាត់​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​ក្នុង​មួយថ្ងៃ​នាង​រត់​៣០​នាទី​ដើម្បី​យក​កម្លាំង​។ នេះ​ជា​បរាជ័យ​លើក​ទី​២​ហើយ​របស់ Samontha ក្នុងជំនួប​១០​លើក​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

បី​ប្រកួត​ក្នុង​ពាន​សម្តេច ហ៊ុន សែន នា​ថ្ងៃនេះ ខណៈ​តាកែវ​ឡើងទៅ​វគ្គ​បន្ត​ក្រោយ​កំពង់ស្ពឺ​ដកខ្លួន​



ក្រុម​ចំនួន​៦ ត្រូវ​ប្រជែង​គ្នា​ក្នុង​សប្តាហ៍​ទី​២​ដំណាក់កាល​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​២៥ ខែមករា នេះ ក្នុងនោះ ខេត្តព្រៃវែង​ជួប​ម្ចាស់ផ្ទះ​ខេត្ត​ត្បូងឃ្មុំ ម្ចាស់ផ្ទះ​បាត់ដំបង​ស្វាគមន៍​ខេត្ត​ប៉ៃលិន និង​ខេត្តស្ទឹងត្រែង​ធ្វើដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ​ខេត្ត​មណ្ឌល​គី​រី​។ ចំណែក​ខេត្តតាកែវ​ឡើងទៅ​ឈរ​ចាំ​នៅ​ដំណាក់កាល​ទី​២​តំណាង​ពូ​ល A ក្រោយ​ខេត្តកំពង់ស្ពឺ​សុំ​ដកខ្លួន​។

ក្រុម​ខេត្តព្រៃវែង​ក្រោយ​លត់​ខេត្តកណ្តាល ៧-៣ ដើម្បី​ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល B កាលពី​សប្តាហ៍​ទី​១ ត្រូវ​បន្ត​ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ​ខេត្ត​ត្បូងឃ្មុំ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​២៥ ខែមករា​។ រីឯ​ម្ចាស់​ខេត្តបាត់ដំបង​ត្រូវ​ទទួល​ស្វាគមន៍​ខេត្ត​ប៉ៃលិន​ក្នុង​ពូ​ល D នា​វេលា​ម៉ោង​៣:០០​នាទី​រសៀល ស្របពេល​ខេត្តស្ទឹងត្រែង​ធ្វើដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ​ខេត្ត​មណ្ឌល​គី​រី ក្នុង​ពូ​ល F នា​វេលា​ម៉ោង​៣​រសៀល​នេះ​។

​ដោយឡែក​ពូ​ល A ដែល​មានតែ​ពីរ​ក្រុម គឺ​ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ក្រោយ​ខេត្តកំពង់ស្ពឺ​សុំ​ដកខ្លួន​ធ្វើឡើង​ខេត្តតាកែវ​ឡើងទៅ​ឈរ​ចាំ​ក្នុង​ដំណាក់​ទី​២​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ដូច​ខេត្តកំពត​ដែលមាន​តែមួយ​ក្រុម​តំណាង​ឲ្យ​ពូ​ល E៕

​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧
- ម៉ោង​៣:៣០​នាទី​៖ ខេត្តព្រៃវែង ជួប ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ
- ម៉ោង​៣:០០​នាទី​៖ ខេត្តបាត់ដំបង ជួប ខេត្ត​ប៉ៃលិន នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង​
- ម៉ោង​៣:០០​នាទី​៖ ខេត្ត​មណ្ឌល​គី​រី ជួប ខេត្តស្ទឹងត្រែង នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

ឡៅ ចន្ទ្រា និង ផល សោ​ភ័​ណ្ឌ ផ្តួល​ថៃ​ឲ្យ​សន្លប់​ដូចគ្នា​តែ​រយៈពេល​ខុសគ្នា



​អ្នកលេង​គុន​ខ្មែរ​ជើង​ខ្លាំង​ជួរមុខ​របស់​កម្ពុជា ឡៅ ចន្ទ្រា និង ផល សោ​ភ័​ណ្ឌ បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ដោយ​ប្រើ​ស្នៀត​ពិសេស​ដូចគ្នា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​កាលពី​យប់​ថ្ងៃទី​២២ ខែមករា​។ ប៉ុន្តែ​កីឡាករ ចន្ទ្រា ប្រើ​រយៈពេល​តិចជាង សោ​ភ័​ណ្ឌ ក្នុងជំនួប​មួយ​នេះ​។​

អ្នកលេង​គុន​ខ្មែរ​ជួរមុខ​កម្ពុជា​មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ ឡៅ ចន្ទ្រា បាន​ចំណាយពេល​ត្រឹមតែ​ពីរ​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​អ្នកលេង​គុន​ថៃ Fashootsai Cnneangmaipanuyutm ឲ្យ​សន្លប់​។ ការ​ផ្តួល​កីឡាករ​ថៃ​នេះ កើតឡើង​នៅពេលដែល​អ្នកលេង​គុន​ខ្មែរ​(​ចន្ទ្រា​) ឱប​ក្រៀក​កីឡាករ​ថៃ​ខ្ទប់​ទៅនឹង​សង្វៀន​រួច​ប្រើ​កែវ​ឆ្វេង​ចំ​ផ្ទៃមុខ មុននឹង​ថែម​មួយ​ជង្គង់​ស្តាំ​ទៅលើ​កីឡាករ​ថៃ​។

​ចំណែក​កីឡាករ​ជើង​ខ្លាំង​មកពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ផល សោ​ភ័​ណ្ឌ បាន​ចំណាយ​រយៈពេល​៤​ទឹ​ក្នុងការ​ផ្តួល​កីឡាករ​ថៃ Petchborey Sakmuengkraeng ឲ្យ​សន្លប់​។ ការ​ផ្តួល​នេះ​បន្ទាប់ពី​អ្នកលេង​គុន​ខ្មែរ​រូបនេះ​បាន​ទាត់​កីឡាករ​ថៃ​ខូច​ជើង​ក្រោក​លេង​រួច​។ ប៉ុន្តែ​មុននឹង​ឈានដល់​ចំណុច​នេះ​កីឡាករ ផល សោ​ភ័​ណ្ឌ បាន​វាយ​កីឡាករ​ថៃ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ពី​ដង និង​បាន​បន្សល់​ស្នាម​បែក​នៅលើ​ជញ្ជាំង​ឲ្យ​កីឡាករ​ថៃ​ទៀតផង​។

​គួរ​បញ្ជាក់ថា ការ​ផ្តួល​អ្នកលេង​ឆ្លងដែន​ថៃ​របស់​អ្នកលេង​គុន​ខ្មែរ​ជួរមុខ ឡៅ ចន្ទ្រា និង ផល សោ​ភ័​ណ្ឌ នេះ ធ្វើឡើង​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​យប់​ថ្ងៃទី​២២ ខែមករា នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​៕



ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

កីឡា​១០​ប្រភេទ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប៉ុន្តែ​អវត្តមាន​កីឡា​សក្តានុពល​មួយចំនួន​



​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៨ ខែមករា បានចេញ​លិខិត​ឧទ្ទេសនាម​ប្រភេទ​កីឡា​ទាំង​១០​ដែល​ត្រូវ​រៀបចំ​ប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧​។ ប៉ុន្តែ​ក្នុង​លិខិត​នោះ​មិនមាន​វត្តមាន​ប្រភេទ​កីឡា​សក្កា​នុព​ល​មួយចំនួន​ដែល​បានដាក់​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦ នោះឡើយ​។

យោងតាម​លិខិត​ឧទ្ទេសនាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​១៨ ខែមករា កីឡា​ទាំង​១០​ប្រភេទ​ដែល​ដាក់​ឲ្យ​រៀបចំ​ការប្រកួត​កីឡា​មហា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ រួមមាន​សូ​ហ្វ​តិ​ន្នី​ស​, សី​ប៉ា​ក់តា​ក្រ​, ស្គី​ទឹកកក​, ទាញព្រ័ត្រ​, វូ​ស៊ូ​, យូ​ដូ​, វ៉ូ​វី​ណា​ម​, តេ​ក្វាន់​ដូ​(ITF), តុង​ហ្គី​ល​ម៉ូ​ដូ​, និង​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​កា​នូ​កា​យ៉ាក់​។ គួររំលឹកថា ប្រភេទ​កីឡា​ទាំងនេះ​សុទ្ធតែ​មិនបាន​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦​។

​ទោះបី​ឆ្នាំនេះ​មិនមែនជា​ឆ្នាំ​ដែល​ត្រូវ​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ក៏ដោយ ប៉ុន្តែ​ប្រភេទ​កីឡា​សក្តានុពល​មួយចំនួន​ដូចជា តេ​ក្វាន់​ដូ WTF, ប៉េតង់​, ចំបាប់ និង​ល្បុក្កតោ​ជាដើម មិនមាន​វត្តមាន​ក្នុង​បញ្ជី​ឧទ្ទេសនាម​ការប្រកួត​កីឡា​មហាជន​នេះឡើយ ពោលគឺ​ប្រ​ភ​ទេ​កីឡា​ដែល​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៦​។

​លិខិត​ឧទ្ទេសនាម​ដដែល​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សហព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​លើ​ផ្នែក​បច្ចេកទេស ដោយ​ធ្វើលិខិត​ស្នើសុំ​គោលការណ៍​រៀបចំ​ការប្រកួត ភ្ជាប់​មកជា​មួយ​នូវ​បទបញ្ជា និង​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​ការប្រកួត​ប​ញ្ជូ​ន​មក​ក្រសួង​អប់រំ តាមរយៈ​នាយកដ្ឋាន​កីឡា​ឲ្យ​បាន​មុន​ពីរ​ខែ​នៃ​ការប្រកួត​។ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​សមាគម​-​ក្លិប​រៀបចំ​ការប្រកួត ដើម្បី​ចម្រាញ់​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព សម្រាប់​បញ្ជូន​ចូលរួម​ប្រកួត​ជើងឯក​នេះ​»​។

​ក្រៅពី​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ ក៏មាន​ការប្រកួត​កីឡា​ដើម្បី​ទាំងអស់គ្នា​សម្រាប់​រាជធានី​-​ខេត្ត និង​សម្រាប់​នាយដ្ឋាន​អប់រំ​កាយ និង​កីឡា ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

កម្មវិធី «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» រដូវកាលទី៥ រៀបចំប្រកួតដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ នៅស្ថានីយទូរទស្សន៍បាយ័ន



(ភ្នំពេញ)៖ កម្មវិធី «កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ» រដូវកាលទី៥ បានមកដល់ជាសារជាថ្មីទៀតហើយ ជាមួយនឹងការប្រកួតដណ្ដើខ្សែរក្រវ៉ាត់អន្ដរជាតិ នៅស្ថានីយទូរទស្សន៍បាយ័ន ដែលឧបត្ថម្ភទាំងស្រុងដោយ ស្រាបៀរលីអូ។

ថ្លែងក្នុងសន្និសីទ កាសែតនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោរនៅថ្ងៃទី២២ ខែមករា លោក ព្រាប សុវណ្ណ អ្នកតំណាងស្រាបៀរលីអូ បានថ្លែងថា កម្មវិធី «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» រដូវកាលទី៥នេះ មិនមែនជាការប្រដាល់លក្ខណៈថ្នាក់ជាតិ ដូចរដូវកាលមុនៗទេ តែជាការប្រកួត ដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ។

លោកក៏បានណែនាំ កំពូលអ្នកប្រដាល់កម្ពុជាចំនួនប្រាំ៤ រូបគឺ ដន រដ្ឋា, ឯម វុត្ថា, នន ជំនិត និងរ៉ែន សុវត្ថិ និងកំពូលអ្នកប្រដាល់ មកពីប្រទេសថៃចំនួន២ រូបទៀត គឺ ឡាយ ផាយាក់ និងហា ឈៀងសៀន ដែលនឹងឡើងមកអង្រួនសង្វៀន ក្នុងរដូវកាលថ្មីនេះ។

លោកបន្ដថា «ការឧបត្ថម្ភនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡាប្រដាល់កម្ពុជា និងកីឡាករកម្ពុជា ហើយយើងជឿជាក់ ថា កីឡាករកម្ពុជាទាំងអស់សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីចូលរួមទស្សនាការប្រកួត របស់កំពូលកីឡាករកម្ពុជា និងកីឡាករអន្តរជាតិល្បីៗ និងខ្លាំងៗជាច្រើនរូប ស្រាបៀរលីអូ នឹងនៅទីនេះ ដើម្បីលើកទឹកចិត្ត និងអបអរ រាល់ជ័យជំនះ របស់កីឡាករកម្ពុជាទាំងអស់»។

លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជា បានថ្លែងថាផងដែរថា «ការប្រកួតដណ្ដើមខ្សែក្រវា៉ត់ កំពូលអ្នកប្រដាល់ស្រាបៀរលីអូនៅពេលនេះ ជាពេលវេលាមួយ ដែលប្អូនៗជាកីឡាករ ត្រូវបញ្ចេញនូវសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសព្រមជាមួយគ្នា ទើបទទួលបានជ័យជំនះ ទន្ទឹមនឹងនោះផងដែរ កីឡាករយើង សំខាន់បំផុត គឺសុខភាព ដែលប្អូនៗត្រូវប្រុងប្រយ័ត្នខ្ពស់ ទាំងមុនប្រកួត និងក្រោយការប្រកួត ដូច្នេះសូមឲ្យប្អូនៗទទួលលទ្ធផលល្អក្នុងការប្រកួតនេះ»។

គួរបញ្ជាក់ថា ការប្រកួតនេះ មានរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៦ល្ងាច នៅសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ហើយក៏មានការផ្សាយបន្តរផ្ទាល់នៅលើកញ្ចក់ទូរស្សន៍បាយ័នផងដែរ សូមទស្សនាចាប់ពីសប្ដាហ៍នេះតទៅ៕

Fresh News

ប៉ះជើង​​ឯករងថៃ​​​៦ជំនាន់ ​​មាស ច័ន្ទ​មាន ​បានត្រឹម​ស្មើ

មាស ច័ន្ទ​មាន (ក្រហម) និង Den Phechhit (សុខ ឆាយ)

​ការ​ប្រកួត​ប៉ះ​​​គ្នា​​​​​​​​​នៅលើ​សង្វៀនទូរទស្សន៍​អាស៊ីអាគ្នេយ៍​កាលពី​ថ្ងៃ​ទី​​១៥ មករា ​ម្ចាស់ខ្សែ​ក្រវាត់​ល្បីឈ្មោះ​​​ក្នុង​ប្រភេទទម្ងន់​​​​​៦៣,៥គីឡូក្រាម​របស់កម្ពុជា​​​​​​​​គឺ​ មាស ច័ន្ទមាន ​​​បានត្រឹមតែ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ​​​​ជាមួយកីឡាករថៃដែលត្រូវគេ​ប្រកាស​ថា​​ជា​ជើង​​ឯក​រង​​នៅ​លើសង្វៀន​ប្រទេសថៃ​ចំនួន​៦​លើក។ ​​ក្នុង​នោះ កីឡាករកម្ពុជា​ដែលមានឈ្មោះ​​ជា​ម្ចាស់ជើងឯក​ ក៏ត្រូវ​គេឃើញ​​​ឆ្លង​ផុត​​ទឹក​ទី៥ ដោយលំបា​កផងដែរ។

​លោក ថៃ​ អ៊ូ ​អ្នកដឹកនាំ​កីឡាករថៃ​អោយ​មកប្រកួតនៅលើសង្វៀនទូរទស្សន៍​​អាគ្នេយ៍អាគ្នេយ៍​​​បានអះអាងថា​ កីឡាករថៃ Den Phechhit ​​ដែល​បាន​​​​​​​ប៉ះប្រកួតជាមួយកីឡាករ​កម្ពុជា​ មាស ច័ន្ទ​មាន ​មិនធ្លាប់​ទទួល​បាន​​​​​​​ខ្សែ​ក្រវាត់ឬ​​ជើង​ឯកណាមួយនៅ​ក្នុង​ប្រទេសថៃនោះទេ។ ប៉ុន្តែលោកថា​​នៅ​ក្នុងទីក្រុ​ង​បាង​កក ​​​​កីឡាកររូប​នេះ​​មាន​កេរ្តិ៍ឈ្មោះ​​បោះ​សំឡេង​​​​​​​​​​​សម្រាប់ប្រភេទ​​​​​​៦៣,៥គីឡូក្រាមដូច​គ្នា​នឹង ​មាស ច័ន្ទមាន​ នៅ​​កម្ពុជា​ដែរ ​​​​​​​​​​បើទោះជា​គេ​មិនធ្លាប់មានឈ្មោះ​​ជា​ម្ចាស់​ខ្សែ​ក្រវាត់ក្រោយ​​​​​​​​​ឆ្លងកាត់ការប្រកួត​​​ខ្សែក្រវាត់​​​​ច្រើនលើក។

លោកថា​កីឡាករ Den Phechhit ​​ឡើ​ងប្រកួត​​​​​ខ្សែ​ក្រវាត់ចំនួន​​៦​លើ​ក​មុន​មកដល់កម្ពុជា ប៉ុន្តែមិនមានការ​ប្រកួតណាមួយ​​​​​ដែលជួយអោយ​គេ​បាន​​ឈ្នះ​ជាម្ចាស់ខ្សែ​ក្រវាត់នោះទេ គឺ​បានត្រឹមតែ​​លេខ​​​២​​​​​​​​ដូច​គេ​រាប់។ លោកថា​​ជា​រឿង​​​ចាប់អារម្មណ៍​ដែលកីឡាករ​​​​​​រូប​នេះ​​​ឡើង​​ប្រកួត​ខ្សែ​ក្រវាត់​​៦​លើក ហើយ​បាន​តំណែង​ជើង​ឯក​រង​​ទាំង​​៦​ដូច​គ្នា បើទោះ​​មិន​ធ្លាប់បាន​ខ្សែ​ក្រវាត់ឬ​​​​ពាន​ជើង​ឯកសូម្បីតែម្ដង។

លោកនិយាយថា​​៖ «​អា ​Phechhit ហ្នឹង​​មិន​ដឹង​វា​មិច​ទេ​​ដូច​ស៊យ​ម្មងថា​​​ឡើងចូល​​ប្រកួត​ខ្សែ​ក្រវាត់​៦​លើក​(នៅថៃ) បានតែ​​​​​រង(ជើង​ឯក)​រហូត ​តែ​​វា​ឃើញស្រាប់​ហើយ​គឺ​ល្អ​សមត្ថភាព​វា​​​​មែនទែន»​។

លោកថា​​​​​កីឡាករ​ថៃ​រូប​នេះមាន​សមត្ថភាព​​​​​​​​​​​​​​ខ្លាំង​ជាពិសេស​​ខាង​ម៉ាត់និង​ទាត់ស្ដាំ​គឺ​ល្អ​ ហើយ​បើនិយាយពីកម្លាំង​​វាយ​បំបុកវិញ ​​ក៏​លោតមិនធម្មតា​ផងដែរ ​ទើបលោកយល់ថា​​​​​លទ្ធផលស្មើ​របស់កីឡាករ ​មាស ច័ន្ទមាន​​ ក៏ជា​លទ្ធផល​​​មិនធម្មតា។

លោកនិយាយថា៖ «​​​ដ្បិតថា​វា​​​​​​មិន​មានខ្សែ​ក្រវាត់​ដូច មាស ច័ន្ទមាន តែ​​​អាបស់ខ្ញុំ​(កីឡាករថៃ)​វា​បាន​ជើ​ងឯក​​រងដល់​​​៦លើកក៏មិនមែន​​ធម្មតាដែរ ​ខ្ញុំ​ថា​​​​​បើ ​​​មាស ច័ន្ទមាន វា​​មិន​ខ្លាំងដែរ ប្រហែល​​​ចប់​​​​​​​ក្រោមដៃ​​​អាបស់ខ្ញុំ​​បាត់​ហើយ ព្រោះឃើញហើយថា​​​​​​​​អាថៃ​ខ្ញុំល្អ!»។ ​​​​

​​​​យោង​តាម​ការ​ប្រកួតជាក់ស្ដែង កីឡាករ​​​ មាស ច័ន្ទមាន ជា​ម្ចាស់ខ្សែ​ក្រវាត់ ​​​បើទោះជាមាន​​​​កណ្ដាប់​ដៃ​ល្អ​ ក៏​មិនសូវមាន​​ឱកាស​វាយ​បំបុកទៅ​​លើកីឡាករថៃ​ដែលមានឈ្មោះ​ត្រឹមជា​ជើង​ឯករង​នោះ​បាន​ប៉ុន្មានទេ។

ក្នុងទឹកទី​​៣ និង​ទី​​​៤ កីឡា​ករកម្ពុជា​ ​សឹង​ត្រូវ​​​​ផ្ងារជើង​ម្ដងៗ ដោយសារតែ​​កណ្ដាប់ដៃ​របស់​កីឡាករថៃ​​វាយត្រូវគោលដៅ​បានល្អ​។ ​​​អ្នកទស្សនា​ភាគច្រើន​បុកពោះ​នៅក្នុងទឹកទាំង​នោះ ​តែ​​​​សម្រាប់ទឹកទី​២ និង​​​​ទី៥ កីឡាករថៃ​កម្ពុជាមាន​ឱកាស​វាយ​​​សង​បានល្អធ្វើអោយ​​​​​អ្នកគាំទ្រ​​​​​​​​​ផ្ទុះសំឡេង​​​​​​​​​​​លើកទឹកចិត្ត​យ៉ាង​កង​រំពង​ផងដែរ ​​ទើប​បណ្ដាល​អោយ​លទ្ធផលចាញ់ពិន្ទុ​មិនអាច​កើត​ឡើង។

​​​​​​​លទ្ធផល​ស្មើរបស់គូនេះ​​ត្រូវឃើញ​​​​​​​​​​មានការ​​​​​​​​ចាប់អារម្មណ៍​​​​​​​​​​​​ច្រើនជាង​ប្រកាស​អោយ​​​ម្នាក់​​ចាញ់​ឬ​ឈ្នះ ដោយសារតែ​​​កីឡាករ​​ថៃ​ក៏​វាយ​ចេញ​បានល្អ ហើយកីឡាករកម្ពុជា​​វាយ​​​​​បំបុក​ដោយ​ការ​តស៊ូ​​​នៅលើសង្វៀនពេញរយៈពេល​​​៥ទឹក។ ​

​លោក ញាណ សុធី អ្នករៀប​ចំ​ការ​ប្រកួត​​​​ប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា ​​គូខាង​លើ​​វាយ​លុកបានល្អ ​ដោយកីឡាករ​កម្ពុជា​ និង​កីឡាករថៃ​​ ដ្បិតថា​​ម្នាក់ជា​ម្ចាស់ខ្សែ​ក្រវាត់ ​ហើយ​​ម្នាក់ទៀត​​បានត្រឹមជា​ជើង​ឯករង គឺ​​មានសមត្ថភាព​ប្រហាក់ប្រហែលគ្នា។ ​​​លោកថា​​​​​​​​​​​កីឡាករ​​​ ​មាស ច័ន្ទមាន វាយ​ល្អ​ក្នុង​ទឹកទី២ និងទី​​​៥ ​​​​តែ​កីឡាករ​​ថៃ​ក៏ល្អ​ក្នុងទឹក​​៣ និង​​​​ទី​​​​៤​ផងដែរ​ ទើប​លទ្ធផល​ស្នើ​​ពិន្ទុ​របស់​កីឡាករ​ទាំង​ពី​មានការ​ពេញចិត្ត​ភាគច្រើន។

​លោកថា​គូនេះ​វាយ​គ្នា​ពេញ​ទំហឹង​ពេញរយៈពេល​​៥ទឹក ដោយ​លោក​​​​ប្រកាស​ថា​​​​​អ្នកទាំង​ពី​ប្រកួតជក់ចិត្ត​សម្រាប់គូប្រកួតអន្តរជាតិដែ​លទូរទស្សន៍អាស៊ីអាគ្នេយ៍​​​​ធ្វើឡើង​កាលពីថ្ងៃទីអាទិត្យ។ ​លោក​ប្រកាស​អោយគូទាំ​ង​ពី​ប៉ះគ្នា​ម្ដង​ទៀត ដោយ​ផ្អែកតាម​​​អ្នក​​ទាំង​ពី​ប្រកួត​គ្នា​បាន​ស្វិត​ស្វាញ​តាំងពីទឹកទី​​១ រហូត​ដល់បញ្ចប់ទឹកទី​​៥។ យ៉ាងណាមិញ ​​លោកថា​អ្នកទំាង​ពីរក៏​​រាងព្រលែងដៃ​នៅ​ទឹកចុង​ក្រោយ​បន្តិចដែរ​​ ដែល​អាច​បណ្ដាល​មកពី​ពួកគេ​​អស់កម្លាំង​រៀង​ខ្លួន ហើយ​លែង​ហ៊ាន​​ស្ទុះ​បំបុកគ្នា​ទៅវិញ​ទៅមក​​​​ដូចគ្នា​នឹង​​​៤ទឹកដំបូង។

​​លោកថា​កីឡាករថៃ​​ដ្បិតថា​​មិនធ្លាប់មា​នខ្សែ​​ក្រវាត់ តែ​គេ​​​​​​​​ល្អ​កណ្ដាប់ដៃ ​​​ហើយមានកម្ពស់​​​ល្អជាង ទើបជំនួបប្រកួត​​ជាមួយ​ម្ចាស់ខ្សែ​ក្រវាត់របស់កម្ពុជា​​​​​​​ធ្វើអោយ​កីឡាករ​កម្ពុជាពិបាកទប់​។ ​​

លោកថា​ពួកគេ​​ប្រកួតគ្នា​ទាក់ទាញ​គឺ ដាច់​ខាត​ត្រូវតែអោយ​ប៉ះ​គ្នា​ឆាប់ បើ​ទោះ​​មិនទាន់ច្បាស់ថា​នឹង​ដាក់​អោយ​​ប្រកួតថ្ងៃ​ណា ​ដោយ​​​រង់ចាំអោយ​កីឡាករ ​​​មាស ច័ន្ទមាន និង​កីឡាករថៃ ​Den Phechhit ទំនេរ​ត្រូវគ្នា​​ដើម្បី​ឈានដល់ការ​ផ្គូរផ្គង៕

VOD
ដោយ លោក សុខ ឆាយ​​

កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​នា​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​



ក្រោយ​ប្រកួតប្រជែង​អស់​រយៈពេល​២​ថ្ងៃ​នៅលើ​ទឹកដី​ខេត្តសៀមរាប​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៧ ក្រោយ​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៧ និង​សំរឹទ្ធ​១១​។ កម្ពុជា​បាន​ឈរលើ​៥​ប្រទេស​ក្នុងចំណោម​៧​ប្រទេស​ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។

​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ក្រោយ​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៧ និង​សំរឹទ្ធ​១១ បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុ​ជាមួយនេះ​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ប្រចាំឆ្នាំ​២០១៧​។ ចំណែក​វៀតណាម​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្រោយ​ដណ្តើមបាន​មេដាយមាស​១២ ប្រាក់​១៣ និង​សំរឹទ្ធ​១ និង​ឡាវ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ដណ្តើមបាន​មាស​៣ និង​សំរឹទ្ធ​១៥​។​

​ដោយឡែក ប្រទេស​មី​យ៉ាន់​ម៉ា ដណ្តើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​៣ រីឯ​ស​ឥណ្ឌូនេស៊ី ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​៤ ខណៈ​ប្រទេស​ថៃ ទទួលបាន​មេដាយប្រាក់​តែ​១​ប៉ុណ្ណោះ ចំណែក​ហ្វីលីពីន មិន​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៤​នេះ​ទេ​។

​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ក្រោយ​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៧ និង​សំរឹទ្ធ​១១ បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុ​ជាមួយនេះ​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ប្រចាំឆ្នាំ​២០១៧​។ ចំណែក​វៀតណាម​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្រោយ​ដណ្តើមបាន​មេដាយមាស​១២ ប្រាក់​១៣ និង​សំរឹទ្ធ​១ និង​ឡាវ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ដណ្តើមបាន​មាស​៣ និង​សំរឹទ្ធ​១៥​។​

​ដោយឡែក ប្រទេស​មី​យ៉ាន់​ម៉ា ដណ្តើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​៣ រីឯ​ស​ឥណ្ឌូនេស៊ី ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​៤ ខណៈ​ប្រទេស​ថៃ ទទួលបាន​មេដាយប្រាក់​តែ​១​ប៉ុណ្ណោះ ចំណែក​ហ្វីលីពីន មិន​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៤​នេះ​ទេ​។

ថ្មីៗ
អត្ថបទ : សឿន វណ្ណឌេត

ក្លឹបជប៉ុន Fujieda ចុះកិច្ចសន្យាខ្ចីជើងកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ១ឆ្នាំ តែមិនព្រមទម្លាយតម្លៃខ្លួន



(ភ្នំពេញ)៖ តំណាងក្លឹបបាល់ទាត់បឹងកេតអង្គរ របស់កម្ពុជា និងក្លឹប Fujieda MYFC របស់ប្រទេសជប៉ុន បានព្រម ព្រៀងចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាលក្ខណៈខ្ចីជើង ដើម្បីផ្ទេរកីឡាករខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា ទៅលេងនៅទឹកដីជប៉ុន ដោយមិនព្រមទម្លាយពីតម្លៃខ្លួនឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីសាម៉ីខ្លួន ចាន់ វឌ្ឍនាកា និងឪពុករបស់គេផងនោះ តំណាងក្លឹបទាំងពីរខាងលើមិនបានប្រាប់ពី តម្លៃពលកម្មដែលកីឡាករជំនាញជើងឆ្វេង កម្ពស់ ១,៧៣ម៉ែត្រ ចាន់ វឌ្ឍនាកា ក៏ដូចជាភាគីខាងក្លឹបបឹងកេតដែលមាន មូលដ្ឋាននៅខេត្តកំពង់ចាមទទួលបាននោះទេ ដោយគ្រាន់តែបង្ហើបប្រាប់ពីកិច្ចសន្យាខ្ចីជើងរយៈពេលខ្លី ១ឆ្នាំប៉ុណ្ណោះ។

ដូច្នេះ បញ្ហាតម្លៃខ្លួន ក៏ដូចជាប្រាក់ពលកម្មដែលជា Idol របស់អ្នកគាំទ្រកម្ពុជាគ្រប់រូប «បន្តស្ថិតក្នុងភាពអាថ៌កំបាំងដដែល» ព្រោះជារឿងដ៏ស្រួចស្រាលបំផុត ដែលគួរឲ្យចង់ដឹង ត្បិតកម្ពុជា ទើបតែបំបែកប្រវត្តិសាស្រ្ត ដែលមានកីឡាករទៅលេងនៅប្រទេសដែលរីកចំរើនខាងវិស័យបាល់ទាត់មួយនេះ។

តែបើកក្រឡេកទៅមើលការដោះដូរកីឡាករនៅលើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប បើគេមិនបង្ហើបប្រាប់ពីតម្លៃនៃ ការផ្ទេរ ឬខ្ចីជើងនោះ យ៉ាងហោចណាស់ ក៏គេប្រាប់ពីប្រាក់កម្រៃប្រចាំសប្តាហ៍ ឬខែដែរ ព្រោះនេះជារឿងធម្មតាទៅ ហើយសម្រាប់កីឡាករគ្រប់រូប ទៅតាមជំនាញ និងសមត្ថភាពផ្ទាល់ដែលគេធ្វើបាននៅលើទីលាន ក៏ដូចជាស៊ុតបញ្ចូលទី ជាដើមនោះ។

សូមរំលឹកផងដែរថា កីឡាករវ័យទើបតែ ២២ឆ្នាំ មកពីខេត្តកំពត ចាន់ វឌ្ឍនាកា បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺឡើង ចាប់តាំងពីឆ្នាំ២០១០ និងបានចូលលេងក្នុងក្រុមជម្រើសជាតិឈុតតូច U-19 និង U-23 រហូតដល់ក្រុមជម្រើសជាតិ គោព្រៃនាពេលបច្ចុប្បន្ន ដែលបានជួយឲ្យជម្រើសជាតិកម្ពុជាឡើងដល់ជុំទី២ នៃវគ្គជម្រុះ World Cup 2018 និងវគ្គចែកពូលជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលទើបបញ្ចប់ទៅថ្មីៗនេះ និងធ្វើក្លឹបនៅ អាស៊ី ជាពិសេសក្លឹបមកពីប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុនចង់បាន ដើម្បីយកទៅពង្រឹងក្លឹបរបស់គេ។

ចាប់ពីថ្ងៃនេះតទៅ កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករបរទេសតែម្នាក់គត់នៃក្លឹបលេង ក្នុងលីគលំដាប់ទី៣ របស់ជប៉ុន Japan-J League 3 និងជាកីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធទី៦ ក្នុងចំណោម កីឡាករសរុប ២៨នាក់របស់ក្លឹបអាជីព Fujieda MYFC៕

Fresh News

ក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមខ្លាំងអារ៉ាប់ប៊ីសាអូឌីត ម៉ោង ១០យប់នេះ ក្នុងមិត្តភាព ដោយអវត្តមានកីឡាករឆ្នើម ឈិន ឈឿន, ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា



(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលមានរហស្សនាមថា «គោព្រៃ» នឹងជួបក្រុមខ្លាំងក្នុងតំបន់អាស៊ី អារ៉ាប់ប៊ីសាអូឌី (Saudi Arabia) នៅម៉ោង ១០យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋាន Zayed Sports City លើទឹកដីកណ្ដាលនៃប្រទេសអារ៉ាប់រួម (AUE) ដោយពុំមានវត្តមានកីឡាករឆ្នើមៗ ឈិន ឈឿន, ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា។

បើតាមសំដីរបស់អ្នកចាត់ទូទៅក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងឱកាសកំពុងហ្វឹកហាត់កាលពី ២ថ្ងៃមុនបានឲ្យដឹង ថា កីឡាករជួរមុខទាំង៣នាក់នោះ មិនបានរួមដំណើរទៅប្រទេសដែលស្ថិតនៅតំបន់អាស៊ីបូព៌ា ដើម្បីធ្វើការប្រកួតមិត្ត ភាពជាលក្ខណៈអន្តរជាតិនោះឡើយ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ឈិន ឈឿន កំពុងមានជំងឺ គ្រាដែលមិត្តរួម ក្រុម ប្រាក់ មុន្នីឧត្តម ជិតដល់ថ្ងៃចូលរោងការ និង ចាន់ វឌ្ឍនាកា វិញ ត្រូវបានក្លឹបមកពីជប៉ុន Fujieda MYFC ខ្ចីជើង រយៈពេល ១ឆ្នាំ (ឆ្នាំ២០១៧)។

នេះជាការប្រកួតបើកទំព័រដើមឆ្នាំថ្មី ហើយក៏ជាជំនួបប្រវត្តិសាស្ដ្រលើកទី១ផងដែរ ដែលក្រុមគោព្រៃកម្ពុជា មានឱកាសសាកថ្វី ជើងជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីត ដែលកំពុងឈរចំណាត់ថ្នាក់លេខ៤៨ លើពិភពលោក និងឈរចំណាត់ថ្នាក់លេខ៥ ក្នុងទ្វីបអាស៊ី ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីមួយទៀតពីការប្រកួតនេះ។

ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើម គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Lee Tae Hoon បានបង្ហើបពីក្ដីបារម្ភមួយចំនួន ជុំវិញកូនក្រុមរបស់ខ្លួន និងការប្រមូលផ្ដុំ ដែលមានរយៈពេលខ្លី ដែលជាបញ្ហាដ៏ពិបាកក្នុងការត្រៀមទប់ទល់ជាមួយ ក្រុមអារ៉ាប់ប៊ីសាអូឌីត។ តែយ៉ាងណាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ នៅតែប្ដេជ្ញាធ្វើឲ្យបានល្អបំផុត ដើម្បីកិត្តិយសប្រទេសជាតិកម្ពុជា៕



Fresh News

ក្លឹបដ៏ល្បីមួយនៅជប៉ុន អាចនឹងទិញកីឡាករជើងខ្លាំងរបស់កម្ពុជា ចាន់ វឌ្ឍនាកា ?



(ភ្នំពេញ)៖ ក្លឹបលេងនៅលីគលំដាប់ទី៣ របស់ប្រទេសជប៉ុន Fujieda MYFC អាចនឹងប្រកាសទិញយកកីឡាករបាល់ទាត់ដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា នៅក្នុងសន្និសីទសារព័ត៌មាននៅចន្លោះម៉ោង ៣-៤ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ស្អែកនេះនៅសណ្ឋាគារភ្នំពេញ រវាងក្លឹបបឹងកេតអង្គររបស់កម្ពុជា និងតំណាងក្លឹប Fujieda របស់ជប៉ុន។

ជុំវិញព័ត៌មានស្រពេចស្រពិលរបស់អ្នកគាំទ្រអំពីជោគវាសនារបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាមួយក្លឹបបឹងកេតអង្គរ នឹងត្រូវលាតត្រដាងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។ ចាំមើល តើកីឡាករដែលមានស្រុកកំណើតមកពីខេត្តកំពតរូបនេះ នឹងត្រូវបន្ដរួមរស់ជាមួយក្លឹបជើងឯកលីគកំពូលកម្ពុជា ២ជំនាន់នេះ ឬត្រូវចាកចេញទៅបន្ដអាជីពនៅក្រៅប្រទេស?

ប្រភពព័ត៌មានពីថ្នាក់ដឹកនាំក្លឹបបឹងកេតអង្គរបានឲ្យដឹងថា នៅវេលាម៉ោង ៣-៤រសៀលថ្ងៃទី១៣ ខែមករាស្អែកនេះ ក្លឹបនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារភ្នំពេញ ដើម្បីបង្ហាញពីការពិតជុំវិញការវិវត្តន៍រឿងអនាគតកីឡាករវ័យ២៤ឆ្នាំ ចាន់ វឌ្ឍនាកា ជាមួយនឹងក្លឹប។ ប្រភពច្បាស់ការដដែលបន្ដថា នៅថ្ងៃស្អែកនេះ អ្នកគាំទ្រគ្រប់គ្នានឹងដឹងថា ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជារូបនេះ ត្រូវបន្ដនៅបឹងកេត ឬត្រូវចេញទៅជប៉ុន ថៃ សិង្ហបុរី ឬម៉ាឡេស៊ី? ព្រោះក្លឹបនៃប្រទេសទាំង៤នេះ លេចលឺថា មានបំណងចង់ទិញកីឡាករ ចាន់ វឌ្ឍនាកា។

នេះគឺជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ និងជាប្រវត្តិសាស្រ្តផងដែរសម្រាប់កីឡាករបាល់ទាត់កម្ពុជា ខណៈដែលអ្នកគាំទ្រកម្ពុជាកំពុងចង់ដឹង។ ប៉ុន្ដែយ៉ាងណាមានប្រភពជិតស្និទ្ធជាមួយសាម៉ីខ្លួន ចាន់ វឌ្ឍនាកា ផ្ទាល់បានអះអាងថា រដូវកាលថ្មីនេះ វឌ្ឍនាកា នឹងមិនលេងនៅលីគកំពូលកម្ពុជានោះទេ ដែលបញ្ជាក់ឲ្យឃើញថា គេនឹងចាកចេញពីបឹងកេត។ ប៉ុន្ដែនេះគ្រាន់តែជាការលើកឡើងរបស់អ្នកដទៃប៉ុណ្ណោះ តែការពិតយ៉ាងណានឹងដឹងច្បាស់នៅថ្ងៃស្អែក។

តែយ៉ាងណាមិញ តំណាងក្លឹបបឹងកេត ដែលមានមូលដ្ឋានក្នុងខេត្តកំពង់ចាមរបស់កម្ពុជា និងតំណាងក្លឹបមកពីជប៉ុន Fujieda មិនទាន់បានបង្ហើបពីតម្លៃខ្លួន ក៏ដូចជាកិច្ចសន្យារបស់កីឡាករវ័យក្មេងជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា នៅឡើយទេ ដោយដឹងច្បាស់នៅរសៀលថ្ងៃស្អែកនេះ។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ចាន់ វឌ្ឍនាកា និងរួមជាមួយលោក បែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេតអង្គរ បានធ្វើដំណើរទៅទស្សនកិច្ចក្លឹប Fujieda រយៈពេល១សប្តាហ៍ ដើម្បីសិក្សាពីការហ្វឹកហាត់ ក៏ដូចជាសិក្សាពីគម្រោងទិញ-ដូរកីឡាករផងដែរ៕

Fresh News

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា គណៈប្រតិភូកីឡាករ ទៅចូលរួមប្រកួតកីឡាទូកក្ដោងលើកទី៣៦ នៅប្រទេសសិង្ហបុរី



(ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកក្តោង របស់ប្រទេសសិង្ហបុរី សហព័ន្ធកីឡាទូកក្តោងកម្ពុជា​ បានបញ្ជូនគណៈប្រតិភូកីឡាករមួយ ដឹកនាំដោយលោក ថោង រដ្ឋស័ក្កិ អនុប្រធានសហព័ន្ធ ទៅចូលរួមប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championship ដែលធ្វើឡើងនៅប្រទេស​សិង្ហបុរី ចាប់ពីថ្ងៃទី​១១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៧ខាងមុខនេះ ជាលក្ខណៈអន្តរជាតិ ដែលមានកីឡាករចូលរួមចំនួន​១០០រូប មកពីបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក​។

កីឡាករកម្ពុជា សហព័ន្ធបានបញ្ជូន​ទៅ២រូបនោះ ទី១៖ឈ្មោះ ហៀង ស៊ុនហេង ភេទប្រុស អាយុ​១៤ឆ្នាំ និងទី២៖ឈ្មោះ សូត្រ មេសា ភេទប្រុស អាយុ​១៤ឆ្នាំ ហើយនេះគឺជាលើកដំបូងរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលបានបញ្ជូនកីឡាករ ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ​។

ជាមួយគ្នានោះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏បានបញ្ជូនកីឡាករមួយរូបទៀតដែលមានឈ្មោះ ឌុច ប៊ុនធឿន ទៅចូលរួមប្រកួតទូកក្តោងប្រភេទ Laser 470 នៅប្រទេស​សិង្ហបុរី នោះផងដែ​។

សូមបញ្ជាក់ថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា ចាប់តាំងពីពេលកកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ រហូតពេលនេះមានអាយុត្រឹមតែ​១ឆ្នាំ​ ៤ខែតែប៉ុណ្ណោះ ប៉ុន្តែសហព័ន្ធទទួលបានលទ្ធផលល្អគួរឲ្យកត់សំគាល់​។ កន្លងមកសហព័ន្ធកីឡាទូកក្តោងកម្ពុជា ធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយ​កីឡាករជម្រើសជាតិរបស់ ប្រទេសថៃនៅ ទីក្រុងប៉ាតាយា ប្រទេសថៃរយៈពេល២សប្តាហ៌ផងដែរ៕

Fresh News

Buriram ថៃ​បន្ត​គ្រង​ជើងឯក​ពានរង្វាន់ Toyota Mekong Club 2016



ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ Buriram United បាន​បន្ត​គ្រង​ជើងឯក​ពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ​២០១៦ ក្រោយ​បំបាក់​ក្រុម​ម្ចាស់​ជើងឯក​របស់​ឡាវ Lanexang United ក្នុង​លទ្ធផល ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២ នៅ​កីឡដ្ឋាន Thammasat កាលពី​យប់​ថ្ងៃទី​៨ ខែមករា ម្សិលមិញ​។​

នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​នៅ​កីឡដ្ឋាន Thammasat កាលពី​ថ្ងៃទី​៨ ខែមករា ម្សិលមិញ កីឡាករ Diogo Luis Santo បា​នរក​គ្រាប់​បាល់​នាំមុខ​ដោយ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ក្រុម Buriram United នៅ​នាទី​៣៨ មុន​កីឡាករ Ko Seul Ki សម្រេច​គ្រាប់​ទី​២​ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​ក្រុម Lanexagn United ២-០ នៅ​នាទី​៥១​។

​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ Buriram United បន្ត​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ​២០១៦​។ រីឯ​ក្រុម​ជើងឯក​ឡាវ Lanexang United ក្រោយ​ឈ្នះ​(១-០) ១​ជើង និង​ចាញ់​(២-០) ១​ជើង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ក្រុម​ជើងឯក​រង បឹងកេត​អង្គរ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។

​សម្រាប់​ពានរង្វាន់ ក្រុម​ជើងឯក​ថៃ Buriram United ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៧៥,០០០​ដុល្លារ រី​ឯក​ក្រុម​ជើងឯក​រង​ឡាវ Lanexang United បាន​៥​ម៉ឺន​ដុល្លារ​។ ចំណែក​ក្រុម​លេខ​៣ បឹងកេត​អង្គរ ៣​ម៉ឺន​ដុល្លារ ខណៈ​លេខ​៤ មី​យ៉ាន់​ម៉ា ទទួលបាន​១៥,០០០​ដុល្លារ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

ផាន់ គ្រាន់ និយាយ​រឿង​​​ឡើង​ទម្ងន់​ខ្លាំង

កីឡាករជើង​ខ្លាំង​លោក ​​ផាន់ គ្រាន់ (សុខ ឆាយ)

ការប្រកួតដែលបានធ្វើឡើង​កាលពី​ថ្ងៃទី​៨ មករា ​គេ​​សម្គាល់​​​​​​​កីឡាករជើង​ខ្លាំង​លោក ​​ផាន់ គ្រាន់ មានការធ្លាក់​ដៃ​យ៉ាង​ខ្លាំង ដោយសារតែ​លោក​បណ្ដោយ​​ខ្លួនអោយ​​ឡើង​​គីឡូ​​​​​​​​​ខ្លាំង។ ​​នេះជាការប្រែប្រួល​​មួយដែលគួរអោយចាប់អារម្មណ៍ បន្ទាប់ពី​​​​ទម្ងន់​ខ្លួន​របស់ខ្លួន​​​បង្ក​​ផល​ប៉ះពាល់​​​​ដល់​​​សមត្ថភាព​ការ​ប្រកួត​​​​​​​​​​របស់ខ្លួន​​​​​​​​​​​​​​​ រហូត​ធ្វើអោយ​អ្នកគាំទ្រ​​​​​​ខកចិត្ត​ដដែលជាដដែល។

​​​​​​កីឡាករ ​ផាន់ គ្រាន់ សារភាព​​​​ក្រោយ​ប្រកួតចាញ់​កីឡាករថៃ​​ដោយ​ពិន្ទុ​នៅសង្វៀនទូរទស្សន៍​​​អាស៊ី​អាគ្នេយ៍​​​ថា​​ លោក​​ពិតជា​​ស្ទក់ដៃជើងនិង​​​​ឆាប់ហត់​ប្លែក បន្ទាប់ពី​លោក​បណ្ដោយ​​​ខ្លួនអោយ​ឡើង​គីឡូ​​​​​​​ខ្លាំងខុសពីមុន។ ​ការ​​​​​បណ្ដោយ​​​ខ្លួន​អោយ​​ឡើង​គីឡូខ្លាំង លោកថា​មានការ​ប៉ះពាល់​​​​​​ចំពោះ​សមត្ថភាព​​ប្រកួត​​​​​​​​​​ ​បន្ទាប់ពី​លោក​​ហ្វឹកហាត់មិន​បាន​​ជាប់លាប់ ដែល​ជា​ឥទ្ធិពល​បណ្ដាល​មកពីធាត់​បែកសាច់​និង​​ឡើង​ទម្ងន់ខ្លួន​រហូត​​ដល់​​​​ជាង​​៦៩គីឡូក្រាមនា​ពេល​នេះ។

​លោកថា​​​​ គីឡូដើម​របស់​លោក គឺ​ត្រឹមតែ​​​ជាង​​៥០គីឡូក្រាម​ប៉ុណ្ណោះ តែ​​ក្រោយមកលោកក៏​បាន​វិវត្តន៍​​ទៅ​ប្រកួត​ប្រភេទទម្ងន់​​​​៦៣​គីឡូក្រាម​​​​​ដើម្បីបានឡើង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់នៅ​លើ​សង្វៀនទូរទស្សន៍​ ជា​ពិសេស​ការ​ប្រកួត​ក្នុង​ប្រភេទទម្ងន់​​​៦៣,៥​គីឡូក្រាម។​​

​​​លោកថា​​ហេតុ​ផល​ក្នុង​ក្លឹប​​​​​​​​ដែលលោកហ្វឹកហាត់ មិនសូវមាន​ឧបករណ៍​ហ្វឹកហាត់ ក៏ជា​ហេតុធ្វើអោយ​លោកមិនសូវចង់ហ្វឹកហាត់​ផងដែរ ទើប​លោក​ចេះតែ​ប្រហែស​ខ្លួន​​​​បណ្ដោយ​​អោយធាត់​ ហើយ​បណ្ដាល​​អោយ​​ប៉ះពាល់​ដល់​​សមត្ថភាព​​​​ប្រកួត​ក្រោយពេល​បែកសាច់​។

​លោកថា​​​​​​​កីឡាករ​ប្រដាល់ ខុសពី​​​​អាជីព​ផ្សេង​​ទៀត​​ ពោលគឺអោយតែ​​​​​​​​​​​ភ្លាត់​​​ឡើង​ទម្ងន់​នោះ​ប៉ះពាល់​​ភ្លាម ដោយសារតែ​ពេល​បែកសាច់​​គឺ​សរសៃ​សសូង​មាន​ភាពស្ពឹកស្រពន់​​​​​លែង​សូវ​រស់រវើក។

​លោកថា​​​​បើទោះជា​បាន​​ប្រតិបត្តិ​សកម្មភាព​​ហ្វឹកហាត់ដូច​គ្នានឹងមុនពេលឡើ​ងរេញ​មុន​ៗ​ក៏​នៅតែ​​​​​​​មិនសូវ​រស់រវើក​ ដូច​មុនដែល​​​​លោក​​​មិនទាន់​បែកសាច់។

​​លោកថា​ហេតុផល​ផ្ទះឆ្ងាយពីក្លឹបដែល​លោក​ហ្វឹកហាត់ ក៏ជា​ហេតុ​ផលធ្វើឡើង​​លោកមិនសូវ​​​​​​​ចង់​​​​​​​ហ្វឹកហាត់ជាប់លាប់​ផងដែរ ទើប​​​គីឡូ​របស់លោក​​ចេះតែ​​​​​ឡើង​គីឡូក្រោយទប់​មិនជាប់។

​​​ក្នុង​នោះ​​បញ្ហា​​​​ផ្គូរ​ផ្គង​​​មិនសូវ​បានច្រើនដូចមុនក្នុង​មួយខែ​ៗ ក៏ជាមូលហេតុធ្វើអោយ​​លោក​​​​មិនសូវ​​​​​ប្រយ័ត្ន​​ប្រយែង​រឿង​​រក្សា​ទម្ងន់ខ្លួន។

លោកនិយាយថា៖ ​​«​​​​រយៈពេល​​​​មួយ​ឆ្នាំ​​ហ្នឹ​ង​ ក្លឹបដែលខ្ញុំ​​ហ្វឹកហាត់​​អត់សូវ​​មាន​អីហាត់ ហើយ​​​​​ផ្គូរ​ផ្គងក៏មិនសូវ​ច្រើន ទើប​​​ចេះតែ​​បណ្ដោយៗ​​​​​​ចឹងទៅ តែ​លូវ​​អត់​ទុកចឹង ​ព្រោះ​ប៉ះ​ពាល់ច្រើនណាស់​!»។

លោកសារភាព​ថា​ដៃជើង​​ចាប់​ផ្ដើម​​ស្ពឹកៗនិងមាន​​​​​​​​​​សភាពឆាប់​​ហត់ បន្ទាប់ពី​លោក​​​​​បណ្ដោយ​អោយឡើង​គីឡូក្នុងពេលហ្វឹកហាត់​មិនសូវ​ជាប់​លាប់ស្រប​គ្នា។

​លោកប្រកាស​ស្វែង​រកទីតាំង​ហ្វឹកហាត់​​នៅក្នុង​ក្លឹបដែល​ល្អជាង​​ក្លឹប​ចាស់ ដើម្បីកែ​ខៃ​​សមត្ថភាព​ចុះខ្សោយ​​អោយ​ផុត​ពីការ​​​រិះគន់ ​បន្ទាប់ពី​ការ​ប្រកួតនៅលើសង្វៀនកាលពីថ្ងៃទី​​​៨ មករា ​ទទួលបរាជ័យ។

​លោកនិយាយថា​៖ «ចាំមើល​​ខ្ញុំដូរ​ក្លឹប ​​ព្រោះក្លឹប​ខ្ញុំ​​​​​​​ហាត់​រាល់ថ្ងៃ​​​ខ្វះខាតសម្ភារៈ ទើបចេះតែ​ខ្ជិល!»។

​លោក​ប្រកាស​សម្រកទម្ងន់​អោយ​នៅ​​​​ត្រឹម​​៦៤​គីឡូក្រាម​ក្នុ​ង​ពេលខាង​មុខ ​​ដោយ​លោក​​បញ្ជាក់ថា​មិនអាច​បណ្ដាល​ទម្ងន់​​​ខ្លួន​នៅតែ​​​​​ធាត់​​បែបហ្នឹង​បានទេ។

​​​​​​​​​​​​យ៉ាងណា​​លោកក៏សម្ដែង​ក្ដីបារម្ភ​រឿង​សម្រក​ទម្ងន់​​មិន​បាន​​ដូចការគ្រោងទុក ដោយសារតែ​លោក​​យល់ថា​​​​​​​​​ក្នុងរយៈពេលចុង​ក្រោយ បើទោះជា​លោក​មិន​​​​​​​​សូវ​​ហូប​ច្រើននិង​មិនសូវ​ផឹក ​​​​ក៏នៅតែធាត់បែកសាច់​​។ ​លោក​និយាយថា​តាំង​ពី​​ធាត់​ខ្លាំង​មក ​ការប្រកួត​​លែង​មាន​លំនឹង​​ដូចមុនទៀត​ហើយ ជាពិសេស​នៅពេល​​​​​​​​​​​​ដៃជើង​​កក៏​​ស្ទក់​ ហើយ​​​​​នៅពេល​សម្រុកខ្លាំង​ក៏​​​​​ឆាប់ហត់ប្លែក​​​​​​​​​​​​​​​​​​​​​​ មិនខុស​ពី​​​បញ្ជា​ដៃជើ​​​​ង​លែង​សូវ​បាន។ ​

​​​យោង​តាមការប្រកួត​ដែល​បានធ្វើឡើង​​​កីឡាករ​​​​ ផាន់ គ្រាន់ ដែល​ជា​កីឡាករ​ល្បី​ម្នាក់​​​ត្រូវ​បាន​កីឡាករ​ថៃ​ឈ្មោះ​​Phath Say Fa ​វាយ​ត្រូវ​ខ្ចប់ៗ​ បើទោះជា​​​​​​កីឡាករ​កម្ពុជា​បញ្ចេញថ្វីដៃ​​​​មិនសូវ​​ទំនេរ។

លោ​ក ញាណ សុធី អ្នករៀបចំ​​​ព្រឹត្តិការ​ប្រដាល់​ប្រចាំនៅទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​បាន​អះអាងថា​​ធៀប​នឹងការប្រកួតមុនៗ ​កីឡាករ​​ ​ផាន់ គ្រាន់ ធ្លាក់ដៃ​ខុស​ប្លែក ជា​ពិសេស​បន្ទាប់ពី​កីឡាករកម្ពុជា​រូប​នេះ​ឡើង​ទម្ងន់។ លោកថា​​​​កីឡាករ ​ផាន់ គ្រាន់ ​ធ្លាប់តែ​ប្រកួតក្នុង​ប្រភេទ​ទម្ងន់​​​ក្រោម​​​​​​៦៥​គីឡូក្រាម ចឹង​ហើយទើប​​ក្រោយពេល​​ឡើង​ប្រកួត​​​​ក្នុងប្រភេទ​​​​៦៩​គីឡូក្រាម ​ទើប​​មានការប្រែប្រួល​​​​សមត្ថភាព​​។

​លោក​ថាការប្រកួត​របស់ ផាន់ គ្រាន់ ​​​​​​​​ចាប់​ផ្ដើម​បាត់ភាពទាក់ទាញ ដោយ​​​លោក​ប្រកាស​ថា​​​​តាំង​ពី​​​​​​​​​​ទូរទស្សន៍អាស៊ីអាគ្នេយ៍​​​ប៉ុន្មានលើកចុង​ក្រោយ គឺ​​​​​​​ចាញ់​ច្រើនជាង​ឈ្នះ។ ​លោក​​​​​បាន​ថ្លែងថា ​​​​​លោក​​​កំណត់​អោយ ​ផាន់ គ្រាន់ សម្រកទម្ងន់ ​ដ្បិតថា​​បើ​​​​​​លោកនៅតែ​​​​​​​​ទុក​​​ខ្លួនអោយធាត់បែប​​នោះ គឺគណៈកម្មការ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍នឹង​​ផ្អាក​ផ្គូរផ្គង​​អោយ​​​លោកឡើង​ប្រកួត។

លោកនិយាយ​ថា​​​៖ «​ផាន់​ គ្រាន់​ ប្រកួត​អត់​ល្អ​សោះតាំង​ឡើងគីឡូ តែ​មុនខ្ញុំ​​អោយ​​​​​ស្រកចឹង បើនៅតែ​ចឹង​​​​​អត់​ផ្គូរផ្គង​​ទេ ​​​​ខ្ញុំអោយសម្រក​ព្រោះ​ស្ដាយ​​​វា​​វ៉ៃ​ល្អ!»។ ​​​

កីឡាក​រ​ ផាន់ គ្រាន់ ​ក៏​បាន​​បង្ហាញ​ជំហរសម្រកទម្ងន់​អោយខាន​តែ​បាន ដោយសារតែ​​​​​លោកក៏មិនចង់​​បាត់បង់​អាជីព​​​ប្រដាល់​​ដោយសារឡើង​គីឡូនោះដែរ៕

VOD
ដោយ លោក សុខ ឆាយ

ក្រុមកីឡា​ករ​អត្តពលកម្ម ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងទ័ព​



ក្រោយ​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នៅ​ថ្ងៃទី​៨ ខែមករា ក្រុម​កីឡាករ​អត្តពលកម្ម​បានក្លាយ​ជា​ម្ចាស់​ជើងឯក​លើ​ប្រភេទ​វិញ្ញាសា​ទី​២(​សម្រាប់​មហាជន​) ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០១៧ ដែល​ធ្វើឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៣៨​នៃ​ជ័យជម្នះ​៧​មករា​។ ចំណែក​ក្រុម​កីឡាករ​មកពី​នាយ​ទា​ហ៊ាន​សកម្ម​ជា​ម្ចាស់​ជើងឯក​លើ​ប្រភេទ​វិញ្ញាសា​ទី​១(​សម្រាប់​កងទ័ព​)​។

ក្រុម​កីឡាករ​អត្តពលកម្ម​បានក្លាយ​ជា​ម្ចាស់​ជើ​ឯ​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០១៧ លើ​វិញ្ញាសា​ប្រភេទ​ទី​២(​សម្រាប់​មហាជន​) គឺ​រត់​កុម្មង់​ដូ ៣ គីឡូម៉ែត្រ​, សែង​ហ្វ្រ​ង់​កា ទម្ងន់​៥០​គីឡូក្រាម​រត់​ចម្ងាយ​១​គីឡូម៉ែត្រ និង​ឆ្លង​ឧបសគ្គ​។ រីឯ​ក្រុម​គុ​រ​សិស្ស​ក្លាហាន​១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​លេខ​៣​បាន​ទៅ​ក្រុមសាមគ្គី​០០១(NDU)​។

កីឡាការិនី ហេង ម៉ី​ជូ សមាជិក​ម្នាក់​ក្នុងចំណោម​២០​នាក់​របស់​ក្រុម​អត្តពលកម្ម​បានបញ្ជាក់​ថា ខ្លួន​និង​សមាជិក​ក្រុម​ទាំងអស់​បាន​សម្តែង​ការអបអរ​ចំពោះ​លទ្ធផល និង​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន​ចូលរួម​ប្រកួត​កីឡា​កងទ័ព​។ ហើយ នាង បាន​បញ្ជាក់ថា ការប្រកួត​នេះ​មានការ​លំបាក​ជាង​ការប្រកួត​ដែល​រូបគេ​បាន​ឆ្លងកាត់​នាពេល​កន្លងមក​។​

​ទោះបី​ការប្រកួត​នេះ​មាន​ស្ថានភាព​លំបាក ប៉ុន្តែ​កីឡាការិនី ហេង ម៉ី​ជូ យល់ថា វា​ជា​ព្រឹត្តិការណ៍​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព ព្រោះ​កីឡាករ​ទទួលបាន​បទ​ពិសោធន៍ និង​បច្ចេកទេស​ល្អៗ ជាពិសេស​សាមគ្គីភាព​។ ម្យ៉ាងទៀត វា​ធ្វើ​ឲ្យ​កីឡាករ​មាន​ភាព​អំណត់ តស៊ូ និង​ចេះ​អត់ធ្មត់ ហើយ​ពួកគេ​បាន​បញ្ចេញ​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​មួយ​នេះ​។

ចំណែក​ក្រុម​នាយ​ទា​ហ៊ាន​សកម្ម​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ប្រភេទ​ទី​១(​សម្រាប់​កងទ័ព​) គឺ​រត់​កម្មង់​ដូ​៤​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​ទម្ងន់​៥០​គីឡូក្រាម​រត់​ចម្ងាយ​១,៥​គីឡូម៉ែត្រ និង​ឆ្លង​ឧបសគ្គ​។ រីឯ​ក្រុម​កងពលតូច​ពិសេស​ឆ័​ត្រ​យោង​៩១១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​លេខ​៣​បាន​ទៅ​ក្រុម​កងពលតូច​កា​ពារ​ឆ្នេរ​កោះ​៣១​។​

​គួរ​បញ្ជាក់ថា ក្រោយ​ប្រកួត​អស់​រយៈពេល​ជិត​មួយថ្ងៃ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែល​ធ្វើឡើង​ដើម្បី​អបអរ​ទិវា​ជ័យជម្នះ​៧​មករា បានបញ្ចប់​យ៉ាង​ជោគជ័យ​នៅ​ថ្ងៃរសៀល​ថ្ងៃទី​៨ ខែមករា នេះ​។ ព្រឹត្តិការណ៍​មាន​មាន​ចូលរួម​ចំនួន​៣៤​ក្រុម ដែលមាន​អត្ត​ព​លិ​ក​ប្រមាណ​ជាជាង​៦​នាក់ ដែល​មកពី​តាម​បណ្តា​អង្គការ ក្រុមហ៊ុន ស្ថាន​ប័ន និង​អង្គភាព​ផ្សេងៗ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត

បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ជា​ផ្លូវការ



ភ្នំពេញ ​៖​ រហូតមកដល់​ម៉ោង​៨ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៧​នេះ ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ បាន​ចាប់ផ្តើម​ក្រោម​អធិបតីភាព​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​។​

មានមតិ​ចូលរួម​ក្នុង​ពិធី​នោះ លោក​ថោង ខុន បាន​លើកឡើងថា សកម្មភាព​នៃ​ការ​ប្រកួត​នេះ គឺ​ដើម្បី​សុខសន្តិភាព​របស់​ប្រជាជន និង​បុព្វហេតុ​ជាតិ។ តាម​លោក ថោង ខុន បើ​គ្មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​អង់អាច​ក្លាហាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ពិតជា​មិនអាច​យកជ័យ​ជម្នះ​លើ​ពួក​ប៉ុល ពត​បានឡើយ ហើយ​បើ​គ្មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកប​ដោយ​ឆន្ទៈ​មោះមុត អង់អាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ និង​គ្មាន​ពលកម្ម​ដ៏​ធំធេង​របស់​អតីត​យុទ្ធជន​ទេ ពិតជា​មិន​អាច​យកជ័យ​ជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ពុំ​អាច​មាន​ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​យើង​ទាំងអស់​គ្នា​ផង​ដែរ។ លោក​បាន​បន្ត​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ និង​ឈ្លាសវៃ​ប្រកបដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​កម្ពុជា​រស់នៅក្នុង​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​កីឡា ត្រូវបាន​រាជរដ្ឋាភិបាល ពិសេស​សម្តេច​នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ជំរុញ និង​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មានការ​រីកចម្រើន មានការ​ទាក់ទាញ​គាំទ្រ​ពី​យុវជន ពី​មហាជន​យ៉ាង​ផុលផុស និង​តែងតែ​ដណ្តើម​បាន​ជយលាភី​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។​

លោក​ថោង ខុន បាន​បញ្ជាក់​ថា លទ្ធផល និង​សមិទ្ធផល​ដ៏​ធំធេង​លើ​វិស័យ​កីឡា​ជាតិ​នេះ​ ទើប​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ បាន​វាយតម្លៃ​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​សម្រេច​ប្រគល់​ពានរង្វាន់​ខ្ពស់​បំផុត​របស់​ប្រធាន​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀ នៅ​វិមាន​សន្តិភាព ហើយ​ក្នុងនាម​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏ដូចជា​មហា​គ្រួសារ​មាន​មោទនភាព​ណាស់ ចំពោះ​ពានរង្វាន់​ដ៏​ឧត្ដុង្គឧត្ដម​នេះ​។​

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី​១ ក្រុម​ទាហាន​មាន​១៣​ក្រុម​(​ឯកសណ្ឋាន​ប្រយុទ្ធ​ប៉ា​រ៉ា និង​មួក​ដែក​) និង​ក្រុម​មហាជន មាន​៧​ក្រុម (​ឯកសណ្ឋាន​កីឡា​ដៃ​វែង​) និង​មាន​សាក់​ដាដូ​៥​គីឡូក្រាម​។ ការប្រកួត​នេះ​រត់​លក្ខណៈ​ជា​ក្រុម​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​។​ ប្រភេទ​ទី​២ ក្រុម​ទាហាន​មាន​២​ក្រុម និង​ក្រុម​មហាជន​មាន​១២​ក្រុម៕

កម្ពុជា​​ថ្មី
កោះ​កែវ​

ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦​នឹង​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧



ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦ នឹងធ្វើ​ការប្រកួតប្រជែង​គ្នាដ​ណើ្ត​ម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧​។ ក្រុម​ទាំងនេះ​នឹង​ប្រកួតប្រជែង​គ្នា​នៅលើ​ទីលាន​៥​ផ្សេងគ្នា ហើយ​ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​ជម្រុះ​វិលជុំ​។​

ក្រុម​បាល់ទះ​ជើង​ខ្លាំង​ចំនួន​៦​ប្រចាំ​កម្ពុជា​រួមមាន​ក្រុម​វិសាខា​, កងពលធំ​អន្តរាគមន៍​លេខ​៣, ខេត្តកំពង់ចាម​, ក្រសួងមហាផ្ទៃ​, ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស នឹងធ្វើ​ការប្រកួតប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ (The 1st Cambodia Beer Volleyball League 2017)​។​

កា​ប្រកួត​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែមករា ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ នឹងធ្វើ​ឡើង​តាម​រូបមន្ត​ប្រកួត​ជម្រុះ​វិលជុំ ដោយ​ក្រុម​នីមួយៗ​ត្រូវ​ជួបគ្នា​ម្នាក់​មួយ​ម្តង និង​ធ្វើជា​ម្ចាស់ផ្ទះ​ម្នាក់​ម្តង​ផងដែរ​។ ក្នុងនោះ​ដោយ​ចាប់ផ្តើម​ពី​ខេ​ខេត្តព្រៃវែង បន្ទាប់មក​ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។ ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​វគ្គ​នេះ នឹង​ឡើងមក​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ពាក់ពាន់​ទៅនឹង​ប្រាក់រង្វាន់​ក្រុម​ជើងឯក​ទទួលបាន​៥​ពាន់​ដុល្លារ​, លេខ​២​បាន​៣​ពាន់​ដុល្លារ​, លេខ​៣​បាន​២​ពាន់​ដុល្លារ និង​លេខ​៤​បាន​១​ពាន់​ដុល្លារ ហើយ​ក្រៅពីនេះ​ក៏មាន​រង្វាន់​សម្រាប់​ក្រុម Fair Play និង​កីឡាករ​លេង​បានល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : សឿន វណ្ណឌេត